CamNews

ធ្លាក់យន្តហោះខ្នាតតូចមួយនៅឥណ្ឌូនេស៊ី

យន្តហោះខ្នាតតូចមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Susi Air បានធ្លាក់នៅក្នុងខេត្ត
Papuaប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកថ្ងៃពុធនេះដែលបានសំលាប់ ជំនួយការអ្នកបើក
បរម្នាក់នឹងអ្នកបើកបរ រងរបួសធ្ងន់ធ្ងរ។
យន្តហោះប្រភេទ Cessna 208-B ធ្លាក់ចុះមកលើដីបន្ទាប់ពីបានបុកភ្នំមួយក្នុងសង្កាត់
Enoratali។សាកសពជំនួយការអ្នកបើកបរឈ្មោះ Albert Citores សញ្ញាតិអេស្បាញ, ត្រូវបានគេយកចេញពីកន្លែងធ្លាក់ទៅដាក់នៅក្នុងមន្ទីរពេទ្យក្នុងសង្កាត់នោះ។ ចំណែក ឯអ្នកបើកបរឈ្មោះ Jesse Baker សញ្ជាតិញូសេឡែន ត្រូវបានគេដឹកជញ្ជូនតាមឧទ្ធម្ភា
គចក្រ មកកាន់មន្ទីរពេទ្យមួយទៀតដែលនៅជិតតំបន់នោះដែរ។
នៅលើយន្តហោះនោះមានតែជំនួយការអ្នកបើកបរម្នាក់នឹងអ្នកបើកបរតែប៉ុណ្ណោះព្រោះ
យន្តហោះនោះគឺជាយន្តហោះដឹកស្បៀង។
គ្រោះថ្នាក់ធ្លាក់យន្តហោះបានកើតឡើងជារឿយៗនៅក្នុងខេត្ត Papuaថ្មីៗនេះ ដែលនេះ
អាចមកពីកត្តាភូមិសាស្រ្តរបស់តំបន់នេះ៕

ដោយ វឌ្ឍនា
Xinhua

Tags: planecrashindonesiapapua