CamNews

មិនគួរឲ្យជឿ 

ទៅមើលវីដេអូ ប្រណាំងរថយន្តក្នុងក្រុង ញាក់សាច់ បង្កើតបាន គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដេលី
ម៉ែល អោយដឹងថា អត្ថបទសារព័ត៌មាន ក៏ដូចជាវីដេអូសារព័ត៌មានស្តីពី ការប្រណាំងរថយ
ន្ត នៅក្នុងក្រុង បានក្លាយជាបេក្ខភាពសារព័ត៌មាននាំមុខ មានអ្នកចូលទស្សនាច្រើនបំផុត។

គួររំឭកផងដែរថា​​​​   ជាមួយនឹងសកម្មភាពបើកប្រណាំងរថយន្តក្នុងក្រុង ល្បឿនជាង ១២៨
គ.ម    ក្នុងមួយម៉ោងលើកនេះ បានធ្វើអោយមនុស្សពីរនាក់ ទទួលរងរបួសធ្ងន់ ខណៈមក
ទល់នឹងវេលានេះ ក៏កំពុងតែសម្រាកព្យាបាល ប្រឹងត្រដររស់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង
ក្រោយបង្កើតបាននូវសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍  ដ៏គួរអោយរន្ធត់ កើតចេញពីការ
ប្រណាំងរបស់បុរសពីររូប នៅក្នុងក្រុង Bolton ប្រទេសអង់គ្លេស។

គួររំឭកផងដែរថា ជនបង្កហេតុទាំងពីរនាក់នោះ មានឈ្មោះ Furqaan  Mohmed វ័យ ២១
ឆ្នាំ និងឈ្មោះ   Mohammed  Usman   Patel វ័យ ៣០ ឆ្នាំ ទាំងពីរនាក់  ក្រោយពីបានបង្ក
ហេតុ  ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន   ដោយរង់ចាំការកាត់ទោសទៅតាម
និតិវិធីច្បាប់របស់ប្រទេសនេះ  ពោលគឺ ពួកគេអាចប្រឈមនឹងការកាត់ទោសអោយជាប់
ពន្ធនាគារជាច្រើនឆ្នាំ។

ជាមួយការប្រណាំងរថយន្តដ៏ល្បឿននៅក្នុងក្រុងមួយនេះ    ឡានរបស់ពួកគេទាំងពីរនាក់
បានស្ទុះទៅបុករថយន្តមួយផ្សេងទៀត   បើកកាត់ពីមុខខ្លួនទាំងកម្រោល  ខណៈពួកគេបំ
ពានច្បាប់ មិនគោរពភ្លើងសញ្ញាចរាចរណ៍  ។ ក្រោយកើតហេតុ  ក្រុមមនុស្សជាច្រើនបាន
ទទួលរងរបួសធ្ងន់ នៅក្នុងនោះ  មានក្មេងប្រុសតូចវ័យ  ១២  ឆ្នាំម្នាក់  និងបុរសម្នាក់ផ្សេង
ទៀត វ័យ ៥១ ឆ្នាំ   រួមទាំងរបួសធ្ងន់ខ្លួនឯងផ្ទាល់  ទាំងពីរនាក់តែម្តងជាជនបង្កហេតុ នៅ
ក្នុងនោះ    ក៏បានធ្វើអោយរថយន្តជាច្រើនគ្រឿង  រងនូវការខូចខាតយ៉ាងដំណំផងដែរ ។
ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- វីដេអូ ស្រ្តីពីរនាក់ ស្រាប់តែដោះអាវ នៅអាកាសយានដ្ឋាន បង្កជាភាពភ្ញាក់ផ្អើល

- វីដេអូ យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន
- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក
- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន
- ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល


Tags: Bolton Horror car crash boy racer CCTV BMW