CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បដិសេធថា iPhone មិនបានគំរាមដល់ សន្តិសុខចិន

ប្រទេសចិន ត្រូវបាន Apple ចាត់ទុកជាទីផ្សារធំបំផុតមួយ របស់ខ្លួន ប៉ុន្ដែ ដើម្បីឈានជើងចូល
ក្នុងទីផ្សារនេះ Apple ត្រូវចំណាយខ្ទង់ប្រាក់ដ៏ច្រើន ហើយថ្មីៗនេះ ពួកគេត្រូវចិន ចោទប្រកាន់
ជាបន្ដបន្ទាប់។

បន្ទាប់ពីសារព័ត៌មានរបស់រដ្ឋាភិបាលចិន បានចោទប្រការថា “Apple និង iPhone គឺជាកត្តា
មួយ ដែលគំរាមដល់សន្តិសុខប្រទេសជាតិ របស់ចិន” ក្រុមហ៊ុន Apple ក៏បានចេញមុខបដិសេធ
ការចោទប្រកាន់នេះ។

មុននេះ Apple ត្រូវបានគេជឿថា បានកត់ត្រាពេលវេលា និងទីតាំងរបស់អ្នកប្រើប្រាស់ តាម
រយៈមុខងារ កំណត់ទីតាំង នៅលើ iPhone ។ លើសពីនេះ ទូរទស្សន៍ CCTV របស់ចិន ថែម
ទាំងបានចោទថា Apple បានលបលួច និងតាមដានព័ត៌មានរបស់អ្នកប្រើប្រាស់ iPhone តាម
រយៈកម្មវិធី Frequent Locations ដែលមាននៅក្នុងកំណែ iOS 7 ។

ប៉ុន្ដែ តំណាងរបស់ Apple បានអះអាងថា មុខងារ Frequent Locations តាមពិត គឺគ្រាន់តែជា
កម្មវិធីមួយ ជួយឱ្យអ្នកប្រើប្រាស់ អាចដឹងបាននូវទីតាំងដែលខ្លួនកំពុងស្ថិតនៅ។ តាមរយៈមុខ
ងារនេះ Apple នឹងធ្វើការបង្ហាញផ្លូវ និងណែនាំនូវហាងទំនិញ ភោជនីយដ្ឋាន រោងកុន ជាដើម
បានយ៉ាងឆាប់រហ័សដល់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ថា “បញ្ហាសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ តែងតែ
ត្រូវបាន Apple ការពារ និងយកចិត្តទុកដាក់បំផុត។” ក្រៅពីនេះ Apple ឱ្យដឹងថា ប្រសិនមិន
ចង់ប្រើប្រាស់ ម្ចាស់ទូរស័ព្ទក៏អាចបិទចោលមុខងារ Frequent Locations នេះ។

តាមពិត មុខងារ Frequent Locations នេះ មានសារសំខាន់ជាខ្លាំង សម្រាប់អ្នកដែលធ្វើដំណើរ
ច្រើន ឬទេសចរ ដែលចង់កត់ត្រាកាលបរិច្ឆេទ ដើម្បីជួយឱ្យការធ្វើដំណើរ ឬការងាររបស់ពួក
គេ ដំណើរការបានល្អជាងមុន។

ប្រសិនគិតថា អ្នកប្រហែលជាកំពុងត្រូវបានគេតាមដានតាមរយៈ iPhone នោះ អ្នកអាចបិទកម្ម
វិធីនេះ ដោយវិធី ៖ ដំណើរការ iPhone រួចជ្រើសរើស Settings -> Privacy -> Location Services
-> System Services -> Frequent Locations ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ibtimes/9to5mac


Tags: Frequent Locations Apple China iPhone CCTV