CamNews

ខ្យល់គួចនៅជប៉ុនសំលាប់មនុស្ស៣នាក់

ខ្យល់គួចដ៏ខ្លាំងមួយបានបំផ្លិចបំផ្លាញផ្ទះសំបែងរបស់ប្រជាជននៅក្នុងទីក្រុងមួយដែលស្ថិន
នៅលើកោះ Tokunoshima ភាគនរតីនៃប្រទេសជប៉ុនកាលពីយប់ថ្ងៃសុក្រនេះដែលបានធ្វើ
អោយមនុស្ស៣នាក់បានស្លាប់។
ខ្យល់បានគួចយកបុរស២នាក់ នឹងស្រ្តីម្នាក់ហើយពួកគេបានធ្លាក់នៅលើវាលមួយដែលមាន
ចំងាយ១០០មែត្រពីផ្ទះរបស់ពួកគេ ហើយមនុស្សទាំង៣នាក់នោះត្រូវបានគេរាយការណ៍ថា
ស្លាប់បន្ទាប់ពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ភ្នាក់ងារជួយសង្គ្រោះបាននិយាយថាពួកគេបានរកឃើញកំទេចកំទីឈើនេះផ្ទះដែលបាន
បំផ្លាញ នៅក្បែទីទាំងដែលជនរងគ្រោះដែលបានស្លាប់៣នាក់បានស្លាប់ហើយរថយន្តដែល
បានចតនៅទីនោះបានខ្ទាតចេញ១០មែត្រដោយសារខ្យល់នេះផងដែរ៕


ដោយ វឌ្ឍនា

Tags: japantornado3dead