CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងច័ន្ទទី២១ខែវិច្ជិការឆ្នំា២០១១


ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង អ្នកដែលរកស៊ីផ្នែកជើងទឹកអាចជួបគ្រោះធំ
និងអាចធើ្វអោយលោកអ្នកមានភាពខ្វាយខ្វាល់យ៉ាងខ្លំាង។ ថ្ងៃនេះលោកអ្នកគួរតែប្រុងប្រយ័ត្នទើបមានផលល្អ។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាំងការរកស៊ីជំនួញលក់ដូរ ហាក់បីដូចជា
ចង់រំលំដួលចុះតែការបាត់បង់នោះគឺអាស្រ័យទៅលើជំនឿលោកអ្នក
ថាអាចទប់បានរឺអត់។បញ្ហាលុយកាក់អាចមានបញ្ហាខ្លះៗ។
ខាល
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងាររកស៊ីជំនួញលក់ដូរ
មានភាពល្អប្រសើ និងដើរទៅមុខជាលំដាប់។លោកអ្នកគួរតែ
ចេះបត់បែនតាមកាលៈទេសៈទើបមានចំនូលហូរចូលល្អ។
ថោះ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត សំរាប់អ្នកដែលទើបតែរៀបការ
ថ្មីថ្មោង និងអាចទទួលបាននូវ លាភសការៈ រឺដំនឹងល្អ
មានកូនចៅផងដែរ។ លោកអ្នក ដែលមានអាជីវកម្មផ្ទាល់ខ្លូន
នោះ អាចនឹងទទួលបានចំនូលយ៉ាងច្រើនផងដែរ។
រោង
រាសីថៃ្ងនះស្រុតយ៉ាងខ្លំាងស្រុតចុះយ៉ាងខ្លំាង ការប្រកបរបររកស៊ីមាន
សភាពរកំារកូសជាមួយនឹងភាពស្មុគស្មាញផងដែរ។ថៃ្ងនេះនៅក្នុងក្រុម
គ្រួសារអាចមានភាពឈ្លោះប្រកែកគ្នា យ៉ាងខ្លំាងផងដែរ។
ដូច្នេះលោកអ្នកគួរតែប្រុងប្រយ័ត្នរាល់ពាក្យសំដី។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងាររកស៊ីជំនួញជូញដូរ មានដំនើរការល្អ
ទៅមុខជាលំដាប់ ដោយពុំមានអី្វមករំខានរឺក៏មករារំាងស្ទះលោកអ្នក។
ថ្ងៃនេះលោកអ្នកគួរតែស្វាហាប់ការងារបន្ថិចទើបលោកអ្នកទទួលបាន
លទ្ធផលល្អ។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពសោកសៅបានធើ្វអោយលោកអ្នកបាត់បង់
សេចកី្តសំរេចចិត្តក្នុងភាពជាអ្នកដឹកនំារហូតដល់ប៉ះពាល់អារម្មណ៏កូនក្រុមទៀត។
លោកអ្នកគួរតែតំាងស្មារតីអោយរឹងមំាទើបមានជ័យជំនះ។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង បំនងប្រាថ្នាដែលោកអ្នកធ្លាប់
បានប៉ង់ប្រាថ្នាពីពេលមុន អាចមិនបានសំរេចទេក្នុងថ្ងៃនេះ។
លោកអ្នកដែលមានគ្រួសារហើយត្រូវតែចេះរិះរកមធ្យោបាយ
ដោះស្រាយ នៅពេលមិនយល់ចិត្តគ្នា រឺមានសំដីទើសទាល់
វក
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ការងារដែលរកស៊ីសព្វថៃ្ងនេះ
អាចផ្តល់ផលទុនជាច្រើនសំរាប់លោកអ្នក។ ថៃ្ងនេះទោះបីជា
មានរឿងហេតុអី្វក៏ដោយ ក៏លោកអ្នកនៅតែដោះស្រាយបាន
ដោយសន្តិវិធី។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវធើ្វអី្វទៅតាម
ចិត្តនោះទេព្រោះអាចធើ្វអោយលោកអ្នក បាត់បង់លាភធំ
និងឈានទៅរកជំលោះទៀតផងដែរ។ ថៃ្ងនេះចូលធើ្វចិត្ត
អោយត្រជាក់ទើបអី្វៗស្ថិតក្នុងស្ថានភាពល្អ។
ចរ
រាសីថៃ្ងនេះល្អជាមធ្យម លាភសការៈថៃ្ងនេះលោកអ្នក
ប្រាកដជាទទួលបានមកពីមនុស្សប្រុស។ ថៃ្ងនេះទោះបី
ជាជោគជាតារាសីមិនសូវល្អណាស់ ណាក៏ដោយ ក៏លោកអ្នក
អាចទទួលយកវាបានយ៉ាងគាប់ចិត្ត។
ចំនែកបញ្ហាស្នេហាវិញ មានសភាពធម្មតា។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងមុខរបររកស៊ី មានភាពរកំារកូសជាមួយអ្នកជិតខាង។ ចំនែកឯលាភសការៈវិញមានមនុស្សឆ្លៀតឱកាសដណ្តើមយកផងដែរ។
ដូច្នេះលោកអ្នកគូរតែចេះរិះរកមធ្យោបាយដោះស្រាយអោយបានជោគជ័យ។