CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថ្ងៃសុក្រទី២៥ខែមករាឆ្នាំ២០១៣


ជូត

-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ រកស៊ីមិនទទួលបានកាក់កបនោះទេ គួរណាប្រុងប្រយ័ត្ន។
-ការធ្វើដំណើរ៖ មិនសុខសប្បាយ អាចមានបញ្ហា តូចឬធំមើលមិនឃើញ។
-ស្នេហា៖ រកាំរកូសណាស់ កុំសូវនិយាយស្ដីច្រើន។
ឆ្លូវ
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ រាល់ការងាររបស់អស់លោកអ្នកថ្ងៃនេះមិនទទួលបានផលនោះទេ។
-ការធ្វើដំណើរ៖ អាចមានបញ្ហាជាមិនខានគួរណាមានមនុស្សទៅជាមួយ។
-ស្នេហា៖ ស្នេហាថ្ងៃនេះគូស្នេហ៍ឈ្លោះប្រកែកគ្នា។
ខាល
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ ល្អប្រសើរមានលាភហូរចូលជាលំដាប់។
-ការធ្វើដំណើរ៖ សុខសប្បាយអាចជួបលាភតាមផ្លូវទៀតផត។
-ស្នេហា៖ ស្នេហាថ្ងៃនេះគូស្នេហ៍ល្អូកល្អើនត្រជាក់ដូចទឹកអម្រិត។
ថោះ
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ ល្អធម្មតាមិនមានបញ្ហាច្រើននោះទេ តែគួរណាយកចិត្តទុកដាក់។
-ការធ្វើដំណើរ៖ សុខសប្បាយ មិនមានបញ្ហានោះទេ។
-ស្នេហា៖ ធម្មតាតែខាងប្រុសគួរណាយកចិត្តស្រីផង។
រោង
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនល្អទាល់តែសោះ ជួបតែបញ្ហាដូចនេះហើយគួរណាប្រយ័ត្នខ្លួន។
-ការធ្វើដំណើរ៖ មិនសុខសប្បាយ អាចមានបញ្ហាសូមប្រយ័ត្ន។
-ស្នេហា៖ រកាំរកូស រកនិយាយគ្នាមិនត្រូវ។
ម្សាញ់
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ មិនទទួលបានផលក្រាស់ក្រែលនោះទេ គួរណាចេះតមសម្ដីផងដែរ។
-ការធ្វើដំណើរ៖ មិនសុខសប្បាយ គួរណាកុំចេញដើរយប់។
-ស្នេហា៖ រកាំរកូស ខាងប្រុសប្រកាន់ ស្រីប្រកែក។
មមី
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនល្អ អាចត្រូវមាត់ចៅហ្វាយនាយ និយាយស្ដីអោយសមរម្យ។
-ការធ្វើដំណើរ៖ គួរណាកុំចេញដើរផ្លូវឆ្ងាយ។
-ស្នេហា៖ មិនសុខសប្បាយនោះទេ កុំជួបមុខគ្នាអីល្អជាង។
មមែ
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ សុខសប្បាយមិនមានបញ្ហាអ្វីនោះទេ រកស៊ីកាក់កបជាលំដាប់។
-ការធ្វើដំណើរ៖ អាចចេញដំណើរទៅផ្លូវជិត ផ្លូវឆ្ងាយបានដោយ មិនមានបញ្ហា។
-ស្នេហា៖ សុខសប្បាយ គួស្នេហ៍ផ្អែមល្ហែមល្អូកល្អើន។
វក
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ មិនមានបញ្ហា មានតែលាភផលចូលជានិច្ច។
-ការធ្វើដំណើរ៖ សុខសប្បាយ ថ្ងៃនេះអាចចេញដំណើរទៅផ្លូវឆ្ងាយបានយ៉ាងស្រួល។
-ស្នេហា៖ ថ្ងៃនេះគូស្នេហ៍ មិនមានបញ្ហាអ្វីនោះទេ។
រកា
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ ធម្មតាមិនមានបញ្ហាច្រើននោះទេ តែគួរណាយកចិត្តទុកដាក់ផងដែរ។
-ការធ្វើដំណើរ៖ ល្អប្រសើរ តែគួរណាគិតពីសុវត្តិភាពជាចំបង។
-ស្នេហា៖ ខាងស្រីដូចជាមិនសូវស្រដី គួរណាចេះបង្កើតបរិយាកាសល្អ។ 
ចរ
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ រកស៊ីមានបានលុយកាក់ហូរចូល អត់ដាច់។
-ការធ្វើដំណើរ៖ សុខសប្បាយធម្មតា មិនមានបញ្ហាសោះឡើយ។
-ស្នេហា៖ សុខសប្បាយទាំងប្រុសទាំងស្រី មានតែភាសាអូនបង។
កុរ
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនទទួលបានលាភផលនោះទេ អាចមានបញ្ហាធំ។
-ការធ្វើដំណើរ៖ ចេញទៅណាមកណាថ្ងៃនេះអោយប្រយ័ត្នខ្លាចមានបញ្ហា។
-ស្នេហា៖ ថ្ងៃនេះអាចមានបញ្ហាឈ្លោះទាស់ទែងគ្នា។