CamNews

តារា 

ញាក់សាច់ ជាមួយម៉ូតសក់ថ្មី របស់ Mario Balotelli

Balotelli ត្រូវបាន ទស្សនិកជន ស្គាល់ហើយថា ជាតារាបាត់ទាត់ម្នាក់ ដែលចូលចិត្តធ្វើអ្វី ប្លែកៗនិង លេងសើចច្រើន ។ ក្រៅពី កីឡាបាល់ទាត់ និងហាត់ប្រាណ ការផ្លាស់ប្តូរ ម៉ូតសក់ជាញឹកញាប់ ក៏ជា ចំណង់ចំណូល ចិត្តមួយរបស់ Balotelli ផងដែរ ។

Balotelli back hair extremely shocking "horror" 2

ថ្មីៗនេះ Balotelli បានបង្ហោះរូប ជាច្រើនសន្លឹក ចូលទៅក្នុងគណនី បណ្តាញសង្គម Twitter ដែលរូប ទាំងនោះ ពិតជាគួរ អោយចាប់ អារម្មណ៍មែន ។ រូបថតនោះ គឺជាម៉ូតសក់ថ្មី របស់ Balotelli ដែល យើងមើលទៅ ពិតជាប្លែក អស្ចារ្យ ។ ម៉ូតសក់នេះ ត្រូវបានទស្សនិកជន និយាយថាស្រដៀង និង សក់ Mohawk ។ ជាមួយនិង សក់ពូនខ្ពស់ នៅចំពាក់កណ្តាល រំលេចដោយ ក្បាច់ផ្សេងៗទៀតនៅ សងខាងក្បាល ពិតជាប្លែក ។

Balotelli back hair extremely shocking "horror" 3

ជាមួយគ្នា នេះផងដែរ មួយរយៈ ចុងក្រោយនេះ Balotelli ត្រូវបានគេ កត់សំគាល់ ឃើញថា ទំរង់នៃ ការលេង បានធ្លាក់ចុះ ហើយធ្វើអោយ គ្រូបង្វឹកមិនពេញចិត្ត ។ យ៉ាងណាមិញ ក្រុម AC Milan មិន ទាន់បញ្ចេញ ប្រតិកម្មអ្វី ធំដុំនៅឡើយ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: football star balotelli ac milan twitter hairstyle