CamNews

ព័ត៌មានអន្តរជាតិ 

វៀតណាម ៖ អ្នកជម្ងឺដែលសង្ស័យ ផ្ទុក Ebola កំពុងត្រូវតាមដានបន្ត

ក្រៅពីដាក់ឱ្យនៅដោយឡែក ឈាមរបស់អ្នកជម្ងឺដែលស្ថិតក្នុងការសង្ស័យថា មានផ្ទុកជម្ងឺ Ebola
នេះ ក៏ត្រូវបានគេនាំតាមយន្ដហោះ ទៅឱ្យមន្ទីរអនាម័យជម្ងឺឆ្លងមជ្ឈឹម ស្ថិតនៅក្រុងហាណូយ
ដើម្បីធ្វើការពិសោធ ហើយលទ្ធផលដំបូង បង្ហាញថា ៩៩% មិនមានផ្ទុកមេរោគ Ebola ប៉ុន្ដែ ក្រុម
គ្រូពេទ្យ នៅតែតាមដានដោយប្រុងប្រយ័ត្នបំផុត។

កាលពីព្រឹកនេះ អគ្គនាយករងនៃមន្ទីរសុខាភិបាលខែត្រ ដាណាំង ឱ្យដឹងថា ៖ “យោងតាមព័ត៌
មានពីមន្ទីរអនាម័យជម្ងឺឆ្លងមជ្ឈឹម លទ្ធផលនៃការពិសោធ Real time PCR លើកទីមួយ បង្ហាញ
ថា ៩៩% គឺមិនមានរោគ Ebola នៅលើអ្នកជម្ងឺនេះទេ”។

យ៉ាងនេះក្ដី លោកស្រីវេជ្ជបណ្ឌិតខាងលើ ថ្លែងថា គេត្រូវរង់ចាំលទ្ធផល ១% ទៀត ដើម្បីអាច
បញ្ជាក់ថា តើអ្នកជម្ងឺនេះ មានផ្ទុក Ebola ដែរ ឬអត់។ ប្រសិនលទ្ធផល ១០០% បញ្ជាក់ថា មិន
មានមេរោគ Ebola នោះ អ្នកជម្ងឺនេះ នឹងត្រូវបានព្យាបាលជម្ងឺគ្រុន ដែលត្រូវបានរកឃើញកាល
ពីម្សិលមិញ។ ប៉ុន្ដែ អ្នកជម្ងឺនេះ ក៏នៅតែត្រូវបានតាមដានសុខភាពចំនួន ជាង ២០ថ្ងៃទៀត។

ព្រលាន​យន្ដ​ហោះអន្តរ​ជាតិ​ ខែត្រ ដាណាំង ប្រទេស​វៀត​ណាម បំពាក់​ប្រព័ន្ធ​វាស់​កំដៅ​
អ្នក​ដំណើរ

គួររំលឹកថា កាលពីថ្ងៃទី ១ វិច្ឆិកា អ្នកជម្ងឺម្នាក់ មានស្រុកកំណើតនៅខែត្រ ថាញ់ហ្វា មានជម្ងឺ
គ្រុនក្ដៅ និងបានចូលមន្ទីរពេទ្យមួយនៅខែត្រ ដាណាំង។ បុរសដែលមានអាយុ ២៨ឆ្នាំនេះ ឱ្យ
បានប្រាប់ថា ខ្លួនទើបតែត្រឡប់មកពីធ្វើការនៅប្រទេស Guinea ។ ដោយមានការសង្ស័យ អ្នក
ជម្ងឺនេះ ក៏ត្រូវគេបញ្ជូនទៅកាន់មន្ទីរវេជ្ជសាស្ដ្ររបស់ ដាណាំង ដើម្បីពិនិត្យ និងព្យាបាល ទៅ
តាមវិធីដែលគេព្យាបាលអ្នកជម្ងឺ Ebola ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Vnexpress


Tags: Vietnam Ebola ជម្ងឺ Ebola វៀតណាម