ព័ត៌មានកីឡា៖ កីឡាករខ្សែប្រយុទ្ធរបស់ Barcelona ដែលមួួយរយៈកន្លងមកត្រូវបានផ្អាកការប្រកួត ព្រោះចៅក្រម អាជ្ញាកណ្ដាលដាក់ពិន័យពីទោសកំហុស ខាំកីឡាករដៃគូរប្រកួត។ សម្រាប់ការឈប់សម្រាកពីការប្រកួតនេះ កីឡាករ Luis Suarez បានខិតខំហ្វឹកហាត់ និងពិចារណាកំហុសកន្លងមក រហូតដល់គណៈគ្រប់គ្រងផ្ដល់ឱកាស ឲ្យចូលរួមប្រកួតឡើងវិញ ជាមិត្ដភាព Mexican champions ក្នុងជំនួបជាមួយក្លឹប Club Leon កាលពីថ្ងៃច័ន្ទ។
ឱកាសប្រកួតមិត្ដភាពជាមួួយក្លឹប Club Leon ក្រុម Barcelona បានដណ្ដើមជោគជ័យក្នុងពន្ទុ ៦-០ ដោយវត្ដមាននៃការស៊ុតបញ្ចូលទីរបស់កីឡាករ Neymar ២ គ្រាប់ផ្ទូនៗគ្នាធ្វើក្រុមមានប្រៀបលើដៃគូរ។ ចំណែកកីឡាករ Luis Suarez វិញថ្វីត្បិតតែបានចូលលេងមែន តែមិនបានចូលលេងពេញមួយការប្រកួតនោះឡើយ ដោយឡែកកីឡាករនេះធ្វើការរង់ចាំរហូរដល់នាទីទី ៧០ ទើបបានចូលលេង។ តែមិនជាថ្វីទេដោយគាត់មានឱកាសបានបង្កើតស្នាដៃឡើងវិញជាមួយនិង ប្រជាប្រិយភាពរបស់គាត់ដែលបាត់បង់កន្លងមក។ លិទ្ធផលជោគជ័យសម្រាប់ក្រុមផងដែរ សមាជិកនិងអ្នកគាំទ្រពិតជាមានសេចក្ដីសោមនស្សជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងនេះ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី