CamNews

កីឡាអន្តរជាតិ 

Evra សំរេចចិត្តចាកចេញពី Manchester United ជាផ្លូវការទៅ Juventus ក្នុងតំលៃថោក

Evra ជាកីឡាករជើងចាស់ របស់ក្រុម Manchester United មួយទៀតហើយ ដែលនឹងត្រូវចាក ចេញពីក្លឹប ទៅលេងអោយក្លឹបផ្សេង ក្នុងរដូវកាលថ្មី ឆាប់ៗនេះ ។



ទីបំផុត កីឡាករពូកែឆ្វេង Evra សញ្ជាតិបារាំង បានសំរេចចិត្ត ចាកចេញពីក្រុម បិសាចក្រហម Manchester United ជាផ្លូវការហើយ បន្ទាប់ពីមានការចែចូវ ពីក្រុមជើងឯកអ៊ីតាលី Juventus ។ បើតាមប្រភពព័ត៌មាន Evra នឹងផ្ទេរចេញក្នុងតំលៃ ១.៥ លានផោន ជាមួយនិងកុងត្រា ២ ឆ្នាំ នៅក្លឹប Juventus ។ ការចាកចេញរបស់ Evra ធ្វើអោយក្រុម Manchester United នៅសល់តែ កីឡាករដែល ពូកែលេងជើងឆ្វេង តែម្នាក់គត់គឺ កីឡាករវ័យក្មេង Luke Shaw ដែលទើបតែមក ចូលក្រុមថ្មីៗនេះ ។ Evra បាននិយាយថា​ " នេះគឺជាការសំរេចមួយដ៏ធំ ក្នុងអាជីពជាកីឡាករ បាល់ទាត់របស់គាត់ ហើយវានឹងក្លាយជា អនុស្សាវរីយ៍ មួយដែលមិនអាចបំភ្លេចបាន ជាមួយ និងក្លឹប " ។



គួរបញ្ជាក់ផងដែរថា Evra គឺជាកីឡាករទី ៤ ហើយដែលនឹងឈប់លេងអោយក្លឹប Manchester United ដោយ Vidic នឹងចាកចេញទៅ Inter Milan ខណៈពេលដែល Rio Ferdinand ទៅ QPR និង Ryan Giggs ចូលនិវត្តន៍ទៅ ជាជំនួយការ គ្រូបង្វឹក ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ goal 


Tags: star football evra manchester united juventus