CamNews

ទូរស័ព្ទ 

ប្រវត្តិនិងអត្ថន័យនៃឈ្មោះ Nokia Lumia - Nokia Asha

បច្ចុប្បន្ននេះ ពុំមាននរណាម្នាក់ហៅកូនៗរបស់ខ្លួនថា ��កូនស្រីទីមួយ�� ឬ ��កូនប្រុសទី
ពីរ�� ទេ។ មនុស្សយើងភាគច្រើនបានចាត់ទុកឈ្មោះថាជាកត្តាចាំបាច់បំផុត។ ឈ្មោះគឺជា
រឿង ថ្មីសម្រាប់ Nokia ។ អ្នកប្រើប្រាស់ដែលកំពុងជួបការលំបាកក្នុងការចែកអោយដាច់ពី
គ្នារវាង Nokia C3-00 និង Nokia X3-00 ឥឡូវនេះនឹងបានស្រាន្តចិត្តហើយ ក្រោម​ការណែ
នាំ​ឈ្មោះខ្សែស្រឡាយ Nokia ថ្មីគឺ Nokia Lumia និង Nokia Asha។

Nokia Asha 303

ផលិតផល Nokia នៅលើទីផ្សារមានចំនួនច្រើនមហិមា។ �� សូម្បីតែយើងក៏ធ្លាប់ច្រឡំ​ខ្លួន
​ឯង​ ដែរអំពីការដាក់ឈ្មោះនាពេលកន្លងមក�� ។ នេះគឺជាសម្តីរបស់លោក Chris George
ដែលជាសមាជិក​មួយរូបនៃក្រុមការងារស្ថាបត្យកម្មយីហោ Nokia និងដែលទើបបាន
ឧទ្ទេសនាមឈ្មោះ ខ្សែ ស្រឡាយថ្មីអោយ Nokia។ កាលពីខែសីហា ក្រុមហ៊ុន Nokia បាន
សម្រេចចិត្ត​ប្រសិទ្ធនាម​ថ្មីអោយផលិតផលមួយចំនួនរបស់ខ្លួន។ លោក Chris George
បានមានប្រសាសន៍ថា ៖ �� ការដាក់ឈ្មោះខ្សែស្រឡាយផលិតផលគឺជានិន្នាការធំនៅក្នុង​
ឧស្សាហកម្ម បច្ចេកវិទ្យា។ វាគឺជា​ការជំរុញមនុស្សជាតិ និងបច្ចេកវិទ្យា​ខិតកាន់តែជិតគ្នា
ឡើងៗ��។
សេចក្តីសម្រេចដាក់ឈ្មោះជាខ្សែស្រឡាយ ជាជាងឈ្មោះមួយសម្រាប់ម៉ូដែលមួយ គឺ
អាស្រ័យដោយ កត្តាពីរយ៉ាង ៖
  1. កត្តាជោគជ័យដែលក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតសម្រេចបានតាមរយៈការអនុវត្ត បែបនេះ
  2. កត្តាស្មុគ្រស្មាញនៃការគិតរកឈ្មោះដាក់អោយផលិតផលម៉ូដែលនីមួយៗ។
ទោះបីជាយ៉ាងណាក៏ដោយ ការជ្រើសរើសឈ្មោះ ពុំមែនជាកិច្ចការសាមញ្ញឡើយ។
ផលិតផល បានត្រូវបានសម្គាល់ដោយឈ្មោះពាណិជ្ជកម្ម ឬ និមិត្ត​សញ្ញាពាណិជ្ជកម្ម​តាំង​
ពីសតវត្សទី១២ មកម្ល៉េះ។ ឈ្មោះផលិតផលសម្រាប់លាងសម្អាតដូចជា Brasso និង Brillo
នៅដំណាច់សតវត្សទី២០ បានបើកផ្លូវអោយមានឈ្មោះផលិតផលកែវការពារកំដៅPyrex
និង Windex នៅទសវត្ស១៩២០ និងឈ្មោះផលិតផលអេឡិច​ត្រូនិចដូចជា I.B.M និង G.M
នៅក្នុងទសវត្សឆ្នាំ ១៩៦០។ មានពេលខ្លះ​ឈ្មោះផលិតផលធំៗបានត្រូវប្រសិទ្ធនាមឡើង​
ដោយចៃដន្យ ៖ Coca Cola ត្រូវបាន គណនេយ្យករមួយរូបដាក់ឈ្មោះអោយដោយគាត់បាន
គិតថា តួអក្សរ C ពីរដង មើល ទៅសមភ្នែក សម្រាប់ការផ្សាយពាណិជ្ជកម្ម។

Nokia Lumina 800
មានពេលខ្លះទៀត ការដាក់ឈ្មោះនាំអោយមានបញ្ហា។ ក្រុមហ៊ុន Ford Motor បានពឹងពាក់
អោយកវី និងតួសម្តែងជួយគិតរកឈ្មោះដាក់អោយឡានថ្មីដ៏អស្ចារ្យមួយ។ ក្រោយមកទៀត
ក្រុមហ៊ុននេះបាន បដិសេធមិនទទួលយកការផ្តល់យោបល់អ្វីទាំងអស់ ហើយបែរ ជាទៅ
ជ្រើសរើសឈ្មោះចៅប្រុសរបស់ Henry Ford មកដាក់ទៅវិញ។ Edsel គឺជាឈ្មោះមិនទំនង
ធ្វើអោយផលិតផលទទួលបរាជ័យ។
បច្ចុប្បន្ននេះ ការដាក់ឈ្មោះត្រូវផ្អែកលើអាថ៌កំបាំងនៃអក្សរសិល្ប៍បូកផ្សំនឹងវិទ្យាសាស្ត្រ
ម៉ាឃីតធីង។ ប្រសិនបើលោកអ្នកមានចម្ងល់ថា ហេតុអ្វីបានជាផលិតផល បច្ចេកវិទ្យា ជាច្រើនបានដាក់ឈ្មោះតាមឈ្មោះផ្លែឈើ ចំឡើយគឺ ព្រោះមនុស្សយើងគិតថា ឈ្មោះផ្លែឈើវាធ្វើអោយគេបានលំហែចិត្ត។
នៅពេលបង្កើតគំនិតរួចហើយ ដំណាក់កាលទីមួយគឺ ត្រូវពិនិត្យមើលថាតើ ឈ្មោះនោះ
បានត្រូវ យកមកប្រើ និងចុះឈ្មោះពាណិជ្ជសញ្ញាហើយឬនៅនាពេលបច្ចុប្បន្ននេះ? កាល
ពីឆ្នាំ ១៩៨០ មានពាណិជ្ជសញ្ញាផលិតផលបច្ចេកវិទ្យាត្រឹមតែ ១០ ០០០ ប៉ុណ្ណោះ តែ
បច្ចុប្បន្ន នេះសរុបទាំងអស់មានរហូតដល់ទៅជាង ៣០០ ០០០។ លោក Chris George
បានបញ្ជាក់ថា ៖ �� ក្នុងចំណោមឈ្មោះចំនួន ២០០ ដែលបានស្នើឡើងពីដំបូង មានតែ ឈ្មោះមួយចំនួនប៉ុណ្ណោះដែលឆ្លងផុតដំណាក់កាលទីមួយខាងលើ�� ។
ដំណាក់កាលទីពីរគឺ ភាសាវិទូជាច្រើនរូបដែលមានឯកទេសលើភាសាចំនួន ៨៤ ប្រភេទ​
បានចាប់ផ្តើមពិនិត្យថា តើឈ្មោះដែលឆ្លងកាត់ដំណាក់កាល ទីមួយទាំងនោះមានអត្ថន័យ
អវិជ្ជមានដែរឬទេ? ពិបាកអាននៅក្នុងភាសាដទៃទៀតដែរឬទេ? ព្រោះថាព្យញ្ជនខ្លះដូច​ជា
J, L, R និង V ពិបាកបញ្ចេញសម្លេងណាស់នៅក្នុងភាសាមួយចំនួន។ ប្រទេស ខ្លះពុំមាន
​ព្យញ្ជនៈដូចប្រទេសខ្លះទៀតឡើយ (ឧ. ភាសាប៉ូឡូញពុំមានព្យញ្ជនៈ Q ទេ)។ មានមតិមួយចំនួនបានលើកឡើងថា Lumi ឬ Lumia គឺជាពាក្យដ៏ចំណាស់ មួយនៃភាសា
អេស្ប៉ាញដែលគេឈប់ប្រើហើយ។ លោក Chris George បានមានប្រសាសន៍ថា ៖ ��ថ្វីត្បិតតែវាជាគ្រាមភាសា តែយើងបានដឹងអំពីឫសគល់របស់វា ហើយក៏បានសម្រេចចិត្ត ធ្វើការស្ទាបស្ទង់មតិអ្នកប្រើប្រាស់ដើម្បីពិនិត្យអោយដឹងអំពីសេចក្តី ឬអត្ថន័យនៃពាក្យ
នេះ។ លទ្ធផលបង្ហាញយ៉ាងដូចនេះ ៖ ប្រជាជនអេស្ប៉ាញជាង ៦០% គិតថាវាគឺជាឈ្មោះ​
ដ៏មានអត្ថន័យខ្លឹមសារសម្រាប់ផលិតផលបច្ចេកវិទ្យា។ ពួកគេគិតថា ពាក្យនោះមានន័យ
ថា ��ពន្លឺ�� ឬ ��ស្ទីល�� ហើយពុំមានបង្កប់ន័យអវិជ្ជមានទេ។ ពាក្យថា Lumia ក៏មានន័យ
ដែរ​នៅក្នុងភាសាហ្វាំងឡង់។ វាមានថ្នាក់ជានាមពហុវចនៈ បានសេចក្តីថា ��ព្រិល��។
ដំណាក់កាលចុងក្រោយ គឺត្រូវឆ្លងកាត់ការផ្គូរផ្គងឈ្មោះដែលចំរាញ់បានទាំងនោះជាមួយ
យីហោ Nokia។
ឈ្មោះផលិតផលមួយដែលលក់ដាច់បំផុតគឺ Intel Pentium processor។ អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា មនុស្សចូលចិត្តពាក្យដែលបញ្ចប់ដោយ ��tium��។ វាបញ្ជាក់សេចក្តីអោយ Processor នោះថា ��ដំណើរការលឿនជាងគេ��។
ចំពោះឈ្មោះ Nokia Lumia ក្រុមការងារបានយកមកផ្ទឹមនឹង Nokia។ ក្រោយពីបានពិនិត្យ
ឃើញថា សមគ្នាល្ហើយ ក៏បានយកទៅឧទ្ទេសនាមបង្ហាញជូនក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ក្រុមហ៊ុន Nokia។ ទីបញ្ចប់ឈ្មោះនេះទទួលបានការគាំទ្រយ៉ាងខ្លាំង។
ចំនែកឈ្មោះស្រឡាយ Nokia Asha ក្រុមការងារបានខិតខំពិនិត្យជំរើសជាច្រើនផងដែរ។
វាគឺជាឈ្មោះផលិតផល Series 40 សម្រាប់លក់ជាពិសេសនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍។
Asha គឺជាពាក្យនៅក្នុងភាសហិណ្ឌី មានសំនៀងពិរោះស្តាប់ ហើយមានសេចក្តីថា ��សង្ឃឹម��។

ប្រភព៖ Nokia press

Tags: nokiahistorynokia ashanokia asha 303nokia lumina 800nokia lumina