CamNews

តារា 

HOT: Nani ធ្វើការទាមទារលើ Man United

ក្រោយពីដឹងថា ក្លឹប​បាល់ទាត់រុស្ស៊ី Zenit St Petersburg តាមសាកសួរទិញ និងភាគរយ
ក្នុង
ការលក់ចេញខ្ពស់ ខ្សែបំរើសញ្ជាតិពរទុយហ្គាល់ បានដាក់សំណើទាមទាររបស់ខ្លួន។

Nani ត្រូវបានគ្រូបង្វឹក Alex Ferguson មិនបានដាក់ឈ្មោះចូលក្នុងតារាឈ្មោះកីឡាករ 18នាក់ក្នុងការ
ប្រកួតជាមួយ Fulham កាលពីយប់ថ្ងៃសៅរ៍ឡើយ ក្រោយពីការលេងមិនអស់ពីកំលាំងកាយចិត្តពេល
ជួបប្រកួតជាមួយ Everton។

Nani

ខ្សែបំរើអាយុ 25ឆ្នាំនេះ នៅសល់កិច្ចសន្យារយះពេល2ឆ្នាំទៀត បានដាក់សំណើចង់ឲ្យមានការ
និយាយគ្នាឲ្យច្បាស់ជាផ្លូវការមួយ ជាមួយនឹងក្លឹបបិសាចក្រហមស្តីពីអនាគតរបស់ខ្លួន។ តាមប្រ-
ភពព័ត៌មានពី Goal, Nani ចង់ដាក់សំណើដល់ Man United ត្រូវផ្តល់ដល់ខ្លួននូវចំនួនទឹកប្រាក់
6,2 លានអឺរ៉ូ ទើបខ្លួនសុខចិត្តចាកចេញពីក្លឹប មុនពេលទីផ្សារផ្លាស់ប្តូរ ទិញលក់កីឡាករបិទទ្វារ
នៅថ្ងៃទី31/8 ខាងមុខនេះ៕

 

ដោយ៖ សិលា
ប្រភព៖ 24h


Tags: HOT Nani claims Man United football star sport