CamNews

ប្លែកៗ 

លេចចេញរូបអាក្រាតកាយរបស់ ព្រះអង្គម្ចាស់អង់គ្លេស

ក្នុងពេលដែលព្រះអង្គម្ចាស់ William តែងតែជាគំរូនៃភាពហ្មត់ចត់ ប្រុងប្រយ័ត្នជានិច្ចនឹង
បញ្ហានយោបាយ ប្អូនប្រុសរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Harry បែរជាមានទង្វើផ្ទុយពី
ព្រះអង្គទៅវិញ។

ថ្មីៗនេះ ព្រះអង្គម្ចាស់ Harry បានចូលរួមក្នុងពិធីជប់លៀងមួយមានឈ្មោះថា "pool party" នៅក្នុង
សណ្ឋាគារធំមួយឯ Las Vegas។​ ព្រះអង្គម្ចាស់វ័យ ២៧ឆ្នាំ រួមនឹងមិត្តភក្តិរបស់ព្រះអង្គថែមទាំងនាំ
គ្នាលេងល្បែង អាក្រាតកាយថែមទៀតផង។

ព្រះអង្គម្ចាស់ Harry

ជាលទ្ធផល បណ្តារូបភាព" ស៊ិចស៊ី" បំផុតពេល Harry អាក្រាតកាយ ត្រូវបានគេលួចថតបាន និង
បង្ហោះចែករំលែកគ្នាពេញអ៊ីនធឺណេត។ នៅក្នុងចំណោមរូបភាពទាំងនោះ គឺមានរូបព្រះអង្គម្ចាស់និង
មិត្តស្រីអោបគ្នាក្នុងស្ថានភាពអាក្រាតយ៉ាងស៊ិចស៊ីថែមទៀតផង។

រូបភាពមួយក្នុងចំណោមរូបភាពអាក្រាតកាយរបស់ ព្រះអង្គម្ចាស់ Harry ត្រូវបានបែកធ្លាយ

មតិជាច្រើនកំពុងតែមានការរិះគន់លើព្រះអង្គម្ចាស់ Harry ដែលធ្វើទង្វើបែបនេះ ធ្វើឲ្យបាត់បង់ភាព
ថ្លៃថ្នូរក្នុងនាមជាព្រះអង្គម្ចាស់មួយរូប។

រូបភាពមួយចំនួនទៀតក្នុងពិធី "pool party" ដែលព្រះអង្គម្ចាស់ Harry បានចូលរួម៖



 

ដោយ៖ សិលា
ប្រភព៖ k14

 


Tags: nude photos British Prince england Harry unbelievable strange