CamNews

ជីវិត និងការងារ 

Mourinho និង Messi ជាអ្នករកបាន ចំណូលច្រើនបំផុត ក្នុងឆ្នាំ ២០១៣

ទស្សនាវដ្ដីបារាំង France Football ថ្មីៗនេះ បានប្រកាសជាសាធារណៈ នូវបញ្ជីឈ្មោះនៃបណ្ដា
កីឡាករ និងគ្រូបង្វឹក ក្នុងវិស័យបាល់ទាត់ ដែលរកបានប្រាក់ច្រើនបំផុត ក្នុងឆ្នាំ ២០១៣។


Messi និង Mourinho គឺជាបុគ្គល ២រូប ក្នុងចំណោមកីឡាករ និងគ្រូបង្វឹក ដែលមានឈ្មោះ

ល្បីបំផុត នាបច្ចុប្បន្ន


បើទោះជាស្ថិតក្នុងដំណាក់កាលនៃការពិចារណាទៅលើកិច្ចសន្យាថ្មី ជាមួយក្លឹប Barcelona ប៉ុន្ដែ
កំពូលខ្សែប្រយុទ្ធ Lionel Messi នៅតែនាំមុខក្រុមកីឡាករ អំពីសមត្ថភាពរកប្រាក់ ដោយកីឡាករ
រូបនេះ រកបាន ៤១លានអឺរ៉ូ កាលពីឆ្នាំទៅ។

ឈរលំដាប់លេខពីរ បន្ទាប់ពី Lionel Messi គឺ Cristiano Ronaldo និងកីឡាករខ្សែប្រយុទ្ធផ្សេងៗ
ដូចជា Neymar, Wayne Rooney, Zlatan Ibrahimovic, Radamel Falcao និង Sergio Aguero ជា
ដើម។ គួរបញ្ជាក់ថា ប្រាក់ចំណូលដែលយកមកនិយាយនៅទីនេះ គឺត្រូវបានរួមបញ្ចូលទាំងប្រាក់
បៀវត្ស ប្រាក់រង្វាន់ និងប្រាក់រកបានពីការឃោសនាពាណិជ្ជកម្ម។

ចំណែកផ្នែកគ្រូបង្វឹកវិញ គេមិនមានការភ្ញាក់ផ្អើលប៉ុន្មាន នៅពេលតំណែងគ្រូបង្វឹកដែលរកប្រាក់
បានច្រើនបំផុត បានទៅលើ Jose Mourinho របស់ក្រុម Chelsea ។

Ronaldo រកប្រាក់មិនបានច្រើន ដូច Messi ក្នុងឆ្នាំកន្លង


ដោយរកបានប្រាក់ចំណូលឡើងដល់ ១៧លានអឺរ៉ូប ក្នុងឆ្នាំ ២០១៣ អ្នកដឹកនាំ “សង្គ្រាម” ជន
ជាតិព័រទុយហ្គាល រូបនេះ បានយកឈ្នះ “សត្រូវ” មួយចំនួន ដ៏គួរឱ្យខ្លាច ដូចជា Pep Guardiola,
Roberto Mancini, Carlo Ancelotti, Fabio Capello ឬ Marcelo Lippi ។ នេះគឺជាលើកទី ១០ ដែល
អតីតគ្រូបង្វឹករបស់ Real និង Inter កាន់កាប់ចំណាត់ថ្នាក់លេខ ១ នៅ​ក្នុងរយៈពេល ១១ឆ្នាំចុង
ក្រោយនេះ។

Top ២០ នៃកឡាករដែលរកបានចំណូលច្រើនបំផុត ក្នុងឆ្នាំ ២០១៣
(១អឺរ៉ូ ស្មើនឹង ១,៣៩១ដុល្លារ)

១. Lionel Messi – ៤១លានអឺរ៉ូ (ជាង ៥៧លានដុល្លារអាមេរិក)
២. Cristiano Ronaldo – ៣៩,៥លានអឺរ៉ូ (ជិត ៥៥លានដុល្លារអាមេរិក)
៣. Neymar – ២៩លានអឺរ៉ូ
៤. Wayne Rooney – ២៤លានអឺរ៉ូ
៥. Zlatan Ibrahimovic – ២៣,៥លានអឺរ៉ូ
៦. Radamel Falcao – ២១,២លានអឺរ៉ូ
៧. Sergio Aguero – ១៩,៧លានអឺរ៉ូ
៨. Thiago Silva – ១៧លានអឺរ៉ូ
៩. Eden Hazard – ១៦,៨លានអឺរ៉ូ
១0. Franck Ribery – ១៦,៥លានអឺរ៉ូ
១១. Fernando Torres – ១៦,២លានអឺរ៉ូ
១២. Yaya Touré – ១៦លានអឺរ៉ូ
១៣. David Silva – ១៥,៥លានអឺរ៉ូ
១៤. Gareth Bale – ១៤,៥លានអឺរ៉ូ
១៥. Bastian Schweinsteiger – ១៤,៥លានអឺរ៉ូ
១៦. Luis Suarez – ១៤,២លានអឺរ៉ូ
១៧. Mario Gotze – ១៣,៩លានអឺរ៉ូ
១៨. Philip Lahm – ១៣លានអឺរ៉ូ
១៩. Gianluigi Buffon ១២,៩លានអឺរ៉ូ
២០. Blaise Matuidi ១២,៩លានអឺរ៉ូ

Top ២០ នៃគ្រូបង្វឹក ដែលរកបានចំណូលច្រើនបំផុត ក្នុងឆ្នាំ ២០១៣

១. Jose Mourinho – ១៧លានអឺរ៉ូ (ជិត ២៤លានដុល្លារអាមេរិក)
២. Pep Guardiola – ១៥លានអឺរ៉ូ
៣. Roberto Mancini – ១៤លានអឺរ៉ូ
៤. Carlo Ancelotti – ១៣,៥លានអឺរ៉ូ
៥. Fabio Capello – ១២លានអឺរ៉ូ
៦. Marcelo Lippi – €១១,៥លានអឺរ៉ូ
៧. Arsene Wenger – ៩,៦លានអឺរ៉ូ
៨. Roberto Di Matteo – ៨,២លានអឺរ៉ូ
៩. Andre Villas-Boas – ៦,៩លានអឺរ៉ូ
១0. Rafael Benitez – ៦,៨លានអឺរ៉ូ
១១. Luciano Spalletti – ៦,៥លានអឺរ៉ូ
១១. Jurgen Klopp – ៦,៥លានអឺរ៉ូ
១៣. David Moyes – ៦,៤លានអឺរ៉ូ
១៣. Manuel Pellegrini – ៦,៤លានអឺរ៉ូ
១៥. Walter Mazzarri ៦,១លានអឺរ៉ូ
១៦. Gerardo Martino – ៥,៤លានអឺរ៉ូ
១៦. Antonio Conte – €៥,៤លានអឺរ៉ូ
១៨. Claudio Ranieri – ៥,២លានអឺរ៉ូ
១៩. Laurent Blanc – ៤,២លានអឺរ៉ូ
២០. Jorge Jesus – ៤លានអឺរ៉ូ



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Worldsoccer/VE


Tags: Mourinho Messi Highest Paid France Football Coach Player football