CamNews

កីឡាអន្តរជាតិ 

Mourinho ដឹកនាំ Man Utd ចាញ់ ៣ប្រកួតជាប់គ្នាជាប្រវត្តិសាស្រ្តក្នុងរយៈពេល១៤ឆ្នាំ (Video Inside)

(ក្រុងឡុងដ៍)៖ គ្រូបង្វឹកថ្មីលោក Jose Mourinho ដែលចូលដឹកនាំក្រុមបិសាចក្រហម Manchester United ជំនួសកៅអីលោក Louis van Gaal ដែលត្រូវបានបណ្តេញចេញពីតំណែង បានដឹកនាំក្លឹបជើងខ្លាំងមួយនេះចាញ់៣ ប្រកួតជាប់ៗគ្នានៅដើមរដូវកាលថ្មីឆ្នាំ២០១៦-២០១៧នេះ។

ក្នុង៣ប្រកួតដែលអតីតគ្រូបង្វឹកក្លឹប FC Porto, Real Madrid និងតោខៀវ Chelsea ចាញ់នោះគឺគ្រប់រសជាតិទាំង អស់ ដោយចាញ់ក្នុងដៃ Old Trafford ២-១ ក្រោមថ្វីជើងរបស់ Manchester City និងចាញ់ក្រៅដីក្នុងផ្ទះរបស់ Watford ៣-១ យប់មិញនេះទៀតក្នុង Premier League ក្រៅពីចាញ់ម្ចាស់ផ្ទះ Feyenoord ១-០ ក្នុងពូល A នៃពាន Europa League៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង