CamNews

ពិភព អ៊ីសា្លម ប្រារព្ធពិធីបុណ្យ បូជាយញ្ញ

ក្រុមអ្នកកាន់សាសនា អ៊ីស្លាម រាប់លាននាក់នៅទូទាំងពិភាពលោកកំពុងរីករាយអបអរពិធី
បុណ្យបូជាយញ្ញ Eid el-Adha ដែលជាកំណត់សំគាល់អំពីការវិលត្រឡប់ទៅកាន់ទឹកដីព្រះ
-Mecca ។


ពិធីបុណ្យបូជាយញ្ញ Eid el-Adha គឺជាពិធីបុណ្យធំមួយនៅក្នុងសាសនា អ៊ីស្លាម ។ កាលពី
ព្រឹកមិញនេះ អ្នកកាន់សាសនា អ៊ីស្លាមរាប់ពាន់នាក់បានជួបជុំគ្នានៅវិហារ Jama Masjid
ប្រទេស ឥណ្ឌា។ ឥណ្ឌាគឺជាប្រទេសដែលមានអ្នកកាន់សាសនា អ៊ីស្លាម ច្រើនជាងគេ គឺ
ប្រមាណជា ១៥០ លាននាក់។

ពិធីបុណ្យ Eid el-Adha ត្រូវបានគេប្រារព្ធឡើងដើម្បីរំលិកដល់ការត្រៀមខ្លួនជាស្រេចរបស់
ហោរា Abraham ក្នុងការបរិច្ចាគកូនប្រុសរបស់ខ្លួនថ្វាយទៅព្រះ Allah ប៉ុន្ដែ ព្រះ Allah បាន
បដិសេធ ហើយក៏បានប្រទានកូនចៀមជំនួសជីវិតមួយក្បាលដល់គាត់ ។ ដូច្នេះនៅក្នុងថ្ងៃ
នេះអ្នកជំនឿទាំងឡាយធ្វើការបន់ស្រន់ និងសម្លាប់សត្វចៀម ពពែ គោ ឬសត្វអូដ្ឋ ជាដើម
ដើម្បីរំលិកដល់ Abraham ។ សាច់សត្វទាំងនេះក៏នឹងត្រូវយកទៅចែកជូនអ្នកក្រីក្រក្នុងតំ
បន់។ ក្នុងរូបនេះ មនុស្សរាប់រយនាក់កំពុងក្រាបសំពះក្នុងពិធីបន់ស្រន់មួយនៃបុណ្យ Eid al
-Adhaនៅឯទីតាំងប្រវត្តិសាស្ដ្រ និងវិហារ Feroz Shah ក្នុងក្រុង New Delhi ប្រទេស ឥណ្ឌា។


នៅក្នុងទីលាននៃវិហារ Jama Masjid កាលពីព្រឹកកន្លងទៅ អ្នកជំនឿទាំងឡាយបានធ្វើពិធី
លែងសត្វព្រាបរាប់រយក្បាលឱ្យមានសេរីភាពដើម្បីសុំសន្ដិភាព។


ក្មេងប្រុសជនជាតិ បង់ក្លាដែស ម្នាក់ បង្ហាញដៃទាំងពីរដែលត្រូវបានលាបដោយថ្នាំពណ៌
ក្រហម ដែលជាទំលាប់មួយក្នុងពិធីបុណ្យ Eid el-Adha ។

ក្រុមអ្នកកាន់សាសនា អ៊ីស្លាម កំពុងប្រជ្រៀតគ្នានៅជុំវិញកន្លែងលក់ halwa ដែលជាអា
ហារមួយប្រភេទដែលពេញនិយមបំផុតក្នុងពិធីបុណ្យ Eid-al Adha នៅ ឥណ្ឌា។


កូនចៀមមួយក្បាលត្រូវបានគេតុបតែងលំអយ៉ាងស្រស់ស្អាតដើម្បីទាក់ទាញអ្នកទិញយក
ទៅធ្វើពិធីបូជាយញ្ញ។


អ្នកកាន់សាសនានៅ នេប៉ាល ប្រារព្ធពិធីបុណ្យ Eid al-Adha នៅវិហារ Kashmiri ។ អ្នកកាន់
សាសនានៅក្នុងប្រទេសនេះគឺមានត្រឹមតែ ៤%នៃប្រជាជនសរុប។


ក្រុមក្មេងស្រី Palestine ក្នុងសំលៀកបំពាក់ប្រពៃណី ដើរកាត់ក្រុមទាហាន Israel បន្ទាប់ពី
ពិធីបន់ស្រន់ Eid al-Adha នៅក្នុងក្រុង Hebron ។


បើទោះបីជាមានចំនួនត្រឹមតែ ៧,៥%ក្នុងចំណោមពលរដ្ឋសរុប ១៩ លាននាក់ ប៉ុន្ដែពិធី
បុណ្យ Eid Al-Adha នៅតែជាពិធីមួយត្រូវបានគេទន្ទឹងរង់ចាំ និងត្រូវបានប្រារព្ធឡើងយ៉ាង
មហោឡារិកសម្រាប់ក្រុមអ្នកជំនឿសាសនា អ៊ីស្លាម នៅប្រទេស ស្រីឡាំងកា ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP

Tags: godinternational newseid-al-adhamuslim festivalsacrificemeccajama masjidabrahamferoz shah