CamNews

ទូរស័ព្ទ 

Sony Xperia T3 ស្ដើងបំផុតក្នុងលោក តម្លៃ ៣៨៦ ដុល្លារអាមេរិក

Sony Xperia T3 ដែលជាស្មាតហ្វូន ៥.៣អ៊ិន្ឈ៍ ស្ដើងបំផុត ក្នុងពិភពលោក ត្រៀមបង្ហាញខ្លួន
នៅក្នុងថ្ងៃចន្ទខាងមុខ។

Sony Xperia T3 ត្រូវបានឧទ្ទេសនាម កាលពីខែមិថុនា ប៉ុន្ដែ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន
ជប៉ុនមួយនេះ ទើបត្រៀមចាប់ផ្ដើមបញ្ចេញលក់។ បើទោះជា Sony Xperia T3 បំពាក់គ្រឿង
ម៉ាស៊ីនប្រភេទមធ្យម ប៉ុន្ដែ រចនាបទនៃស្មាតហ្វូននេះ ពិតជាស្រស់ស្អាត និងស្ដើង គួរជាទី
ចាប់ចិត្ត។

ប្រភពព័ត៌មាន ឱ្យដឹងថា Xperia T3 នឹងត្រូវបានដាក់លក់ នៅសប្ដាហ៍ក្រោយនេះ ក្នុងក្រុង
ហុងកុង ពោលគឺ នៅថ្ងៃទី ១៤កក្កដា ខាងមុខ។ យោងតាមទំព័រ fanpage ផ្លូវការរបស់ Sony
នៅហុងកុង ស្មាតហ្វូន Xperia T3 នឹងមានតម្លៃ ២.៩៩៨ដុល្លារហុងកុង គឺប្រហែល ៣៨៦
ដុល្លារអាមេរិក។

Xperia T3 ត្រូវបានក្រុមហ៊ុន Sony អះអាង និងមានមោទនភាពថា ជាស្មាតហ្វូន ដែលស្ដើង
បំផុតក្នុងពិភពលោក ដោយមានកម្រាស ត្រឹមតែ ៧.៧មម។ Xperia T3 មានអេក្រង់ 5.3 inch
រីសូលូសឹន 720p, LTE, NFC មានកាមេរ៉ាក្រោយ 8MP និងកាមេរ៉ាមុខ 1MP , មានភ្លើង flash
LED , ប្រូសេសឺរ Snapdragon 400 4-core , RAM 1GB, អង្គចងចាំ 8GB , ថ្ម មានថាមពល
2.500mAh (ទូរស័ព្ទបន្ដបន្ទាប់ បាន ១២ម៉ោង)។

Xperia T3 ដំណើរការដោយប្រព័ន្ធ Android 4.4 KitKat និងមាន ៣ពណ៌សម្រាប់ជ្រើសរើស គឺ
ខ្មៅ ស និងស្វាយ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech/androidcentral


Tags: Sony Xperia T3 Hong Kong Launch