CamNews

តារា 

Clip បន្តុះបង្អាប់ នៃការធ្វើដួល របស់ Neymar ដ៏គួរឲ្យចង់សើច

នៅក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ Confederations Cup 2013 រវាងក្រុមជម្រើសជាតិ
ប្រេស៊ីល និងអ៊ុយរ៉ាហ្គាយ កីឡាករពាក់អាវលេខ ១០ របស់ ប្រេស៊ីល បានមានការប៉ះទង្គិច
គ្នាមួយ (មិនសមទំនង) នៅនាទីទី ៨៦ នៃការប្រកួត ហើយបានក្លាយទៅជា ប្រធានបទ នៃ
ការបន្តុះបង្អាប់ របស់អ្នកនិយមលេងអ៊ីនធឺណេត។

Neymar បានផ្ទេរមកលេងឲ្យ Barcelona ក្នុងតំលៃខ្លួន ៥៧ លានអឺរ៉ូ។ នេះគឺជាក្លឹបដែលសំបូរ
ទៅដោយអ្នក ពូកែសំដែងល្ខោន (ធ្វើពុតដួលក្លែងក្លាយ) ដូចជា Busquets, Alexis Sanchez
Pedro, Villa។ មនុស្សជាច្រើនបាននិយាយថា Neymar គួរតែខិតខំប្រឹងហ្វឹកហាត់ទៅលើជំនាញ
របស់ខ្លួន ដែលជាកីឡាករខ្សែប្រយុទ្ធ ជាជាងការខំសម្តែងការប៉ះទង្គិចក្លែងក្លាយ ដែលរឿងនេះ
វានឹងជះឥទ្ធិពលអាក្រក់ដល់មុខរបរ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ទៅថ្ងៃអនាគត។

សូមទស្សនាវីដេអូ បន្តុះបង្អាប់បែបកំប្លែង ទៅលើកីឡាករ Neymar ខាងក្រោមនេះ ទាំងអស់
គ្នាណា ៖

ដោយ៖ សិលា
ប្រភព៖ Zng


Tags: funny clip of neymar football star sport