CamNews

រថភ្លើងមួយខ្សែរត់ខុសផ្លូវដែក ក្រឡាប់ឆេះ សន្ធោសន្ធៅ

រថភ្លើងមួយខ្សែបានក្រឡាប់នៅពេលវាធ្វើដំណើរដល់ចំណុចផ្លូវបត់ បណ្ដាលអោយមានភ្លើង
ឆេះសន្ធោសន្ធៅ ធ្វើអោយប្រជាជនជាង ១០០នាក់ រស់នៅក្បែរកន្លែងកើតហេតុ ក្នុងរដ្ឋ Ohio
ត្រូវជន្លៀសខ្លួន។

មន្ដ្រីទទួលខុសត្រូវអាមេរិក បានអោយដឹងថា រថភ្លើងមួយខ្សែ ដឹកសារធាតុគីមីកសិកម្ម បាន
រថខុសផ្លូវដែក និងក្រឡាប់ បណ្ដាលអោយមានភ្លើងឆេះយ៉ាងខ្លាំង នៅពេលវាធ្វើដំណើរដល់
ទីក្រុង Columbus រដ្ឋ Ohio។

រូបភាពដែលទទួលបាន បង្ហាញថា ទូរថភ្លើងបានក្រឡាប់ ពេញផ្លូវដែក បន្ទាប់ពីជួបនឹងគ្រោះ
ថ្នាក់នេះបានកើតឡើង។ ប្រជាជនប្រមាណជាជាង ១០០នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុ
ត្រូវបង្ខំចិត្ដជន្លៀសខ្លួន ដោយសារតែមានភ្លើងឆេះខ្លាំង។ គ្រោះថ្នាក់នេះបានកើតឡើងកាលពី
វេលាម៉ោង ២ រំលងអធ្រាត្រ ថ្ងៃទី ១១កាក្កដា (ម៉ោងក្នុងស្រុក)។

ស្ថានិយទូរទស្សន៍ WBNS-10TV បានផ្សាយថា រថភ្លើងនេះដឹកសារធាតុអាកុល និង Styrene
ជាធាតុគីមីដែលត្រូវបានប្រើប្រាស់ដើម្បីច្នៃជ័រ។

មន្ដ្រីស៊ើបអង្កេតអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានរងរបួសក្នុងគ្រោះថា្នក់នេះ។
បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាម ក្រុមពន្លត់អគ្គីភ័យក៏បានទៅដល់កន្លែងកើតហេតុ។

បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការពិនិត្យដើម្បីអោយដឹងថា តើវាមានផលប៉ះពាល់ដែរ ឬទេ
ចំពោះប្រជាជនរស់នៅក្នុងតំបន់ Columbus ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: train accident usa