CamNews

ព័ត៌មានអន្តរជាតិ 

រឿងអាស្រូវ ពី Apple ៖ ពុំបានការពារ បុគ្គលិករបស់ខ្លួន អោយបានល្អ តាមការសន្យា នោះទេ

ព័ត៌មានអន្តរជាតិ ៖ ក្រុមស៊ើបអង្កេតសម្ងាត់ BBC Panorama បានរកឃើញថា ក្រុមកម្មករ ចិន ដែល បម្រើការនៅក្នុងរោងចក្រ ផលិត ផលិតផល Apple នោះ ទទួល បាននូវការព្យាបាល អន់ខ្សោយនៅ ឡើយ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានបរទេស ប៊ីប៊ីស៊ី បន្តអោយដឹងថា ជាការថតបាននូវសង្វាក់ផលិត កម្មផលិតទូរស័ព្ទ iPhone 6 ប្រការសន្យា អោយខានតែបាន ក្នុងការការពារ ក្រុម កម្មករ របស់ខ្លួន ពី សំណាក់ក្រុមហ៊ុន Apple នោះ រងនូវការខូចខាត ជាបណ្តើរៗ ។ ជាការ  រកឃើញ ពីក្រុមស៊ើបអង្កេត ដោយសម្ងាត់ បញ្ជាក់បានថា ស្តង់ដាម៉ោងការងារ កាតបុគ្គលិក     អន្តេ វាសិកដ្ឋាន កិច្ចប្រជុំ ការងារ និង កម្មករអនីតិជន ត្រូវបានរំលោភបំពាន នៅឯរោងចក្រ Pegatron  ។ យ៉ាណាមិញ Apple បានធ្វើ ការបដិសេធ ជាដាច់ខាត ទាក់ទិនទៅនឹងសេចក្តីសន្និដ្ឋាន កម្មវិធី ស៊ើបអង្កេតមួយនេះ ។

ក្រុមកម្មករ នឿយហត់ខ្លាំង​ ត្រូវបានផ្តិតវីដេអូជាប់ ថាបានលង់លក់ ក្នុងម៉ោង ការងាររយៈពេល ១២ ម៉ោងពេញរបស់ពួកគេ នៅឯរោងចក្រ Pegatron ជាយក្រុង សៀងហៃ ប្រទេស   ចិន ។ សេចក្តីរាយ ការណ៍មួយ ពីការតាមដានស៊ើបអង្កេត បញ្ជាក់បានថា ធ្វើការនៅក្នុង  រោងចក្រ   ផលិត ផលិតផល កុំព្យូទ័រ Apple តម្រូវអោយធ្វើការ រយៈពេល ១៨ ថ្ងៃៗជាប់គ្នា បើទោះជាមានសំណើ ដាក់ច្បាប់ឈប់ សម្រាកក៏ដោយចុះ ។ របាយការណ៍ ដកស្រង់សម្តីផ្ទាល់ បុគ្គលិក ស្ថិតក្នុង   ម៉ោងការងារ ១៦ ម៉ោង បញ្ជាក់អោយដឹងថា ជារៀងរាល់ពេល​ ដែលខ្ញុំបាទបានទៅដល់បន្ទប់សម្រាក   ខ្ញុំពិតជាមិនចង់ចាក ចេញពីកន្លែងសម្រាកនោះទេ ។ សូម្បីតែពេល ឃ្លានអាហារ យ៉ាងណាក៏ដោយចុះ    ក៏ខ្ញុំបាទមិនចង់ ក្រោកពីដំណេក ក៏ដូចជា ក្រោកពីសម្រាកដូចគ្នាដែរ ពីព្រោះថា ខ្ញុំពិតជាចង់ទម្រេតខ្នង និងសម្រាក អោយបានច្រើនតាមតែអាចធ្វើទៅបាន ។ ជាការពិត ពេលយប់ ខ្ញុំគេងមិនលក់នោះទេ បណ្តាលមក ពីភាពតានតឹងផ្លូវអារម្មណ៍ និងស្រ្តេសជាខ្លាំង ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ប៊ីប៊ីស៊ី


Tags: High tech iPhone 6 iPhone 6 Plus Apple USA US iPad Smartphone Tim Cook Gay