CamNews

អាមេរិកឈប់ផ្តល់ជំនួយដល់ UNESCO


វ៉ាស៊ីនតោន៖ យោងតាមសារព័តបរទេសបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានចេញ
សេចក្តីប្រកាស ថាខ្លួនឈប់ផ្តល់ជំនួយដល់អង្គការUNESCO ទៀតហើយ បន្ទាប់ពីអង្គការ
នេះបានទទួលស្គាល់អាជ្ញាធរជាតិ ប៉ាឡេស្ទីន(Palestinian National Authority) ជា
សមាជិកពេញសិទ្ធិ។ អង្គការUNESCO ជាផ្នែកមួយនៃអង្គការសហប្រជាជាតិ ដែល
ប្រតិបត្តលើវិស័យអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌។

អ្នកស្រី Victoria Nulan អ្នកនាំពាក្យអាមេរិក បាននិយាយក្នុងសន្និសិទកាសែតថា សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ប្រាក់ចំនួន ៦០ លានដុល្លាអាមេរិកនៅខែវិច្ឆិកានេះ ក៍ប៉ុន្តែសហារដ្ឋអាមេរិក នឹងមិនផ្តល់ប្រាក់នេះទៅ UNESCO ឡើយ។ អ្នកស្រី Victoria
Nulanបានចេញសេចក្តីថ្លែងការណ៍ខាងលើនេះ បន្ទាប់ពីមានការបោះឆ្នោះសម្រេចទទួល
យកអជ្ញាធរប៉ាឡេស្ទីនជាសមាជិករបស់ UNESCO ដោយមាន ១០៧ សម្លេងគាំទ្រ ១៤ សម្លេងមិនគាំទ្រ និង ៥២ សម្លេង អនុប្បវាទ។

UNESCO ជាអង្គការរបស់សហប្រជាជាតិដំបូងបង្អស់ដែលទទួលស្គាល់ អជ្ញាធរជាតិ
ប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធបន្ទាប់ពីលោក Mahmoud Abba អ្នកដឹកនាំប៉ាឡេស្ទីន បានដាក់ពាក្យសុំឲ្យប៉ាឡេស្ទីន ចូលជាសមាជិករបស់អង្គការសហប្រជាជាតិ។

សមាជិកភាពរបស់ប៉ាឡេស្ទីនបានបង្កឲ្យមានការជជែកវែកញែកយ៉ាងទឹងតែងរបស់
ប្រទេសដែលគាំទ្រ អ៊ីស្រាអែល និង ប៉ាឡេស្ទីន៕(xinhua)

ដោយ៖សំអាត

Tags: americapalestineisraelunescou.s