CamNews

ប្លែកៗ 

អគារកំពស់ ២៧ ជាន់ ដែលពោរពេញដើមឈើ និង រុក្ខជាតិ

អ៊ីតាលី៖សារព័ត៌មានបរទេសបានឲ្យដឹងថា នៅទីក្រុង មីឡាន នៃប្រទេសអ៊ីតាលី អគារ
មានកំពស់ ២៧ជាន់ មួយ ដែលនឹងមានផ្ទុកទៅដោយដើមឈើចំនួន ៧៣០ ដើម និង
រុក្ខជាតិផ្សេងៗជាច្រើនទៀតកំពុងត្រូវបានសាងសង់។ អគារនេះមានឈ្មោះថា Bosco
Verticale ដែលជាគម្រោងរបស់លោក Michele Brunello។

លោក Michele Brunello បានបញ្ចាក់ថា ដោយការព្រួយបារម្ភខ្លាចមានគ្រោះថា្នក់ដោយ
ការធ្លាក់នៃដើមឈើទាំងនោះ ការសាកល្បងត្រូវបានធ្វើ ហើយ ដើមឈើទាំងនោះត្រូវ
បានជ្រើសយកតែដើមឈើណាដែលមានការធន់នឹងខ្យល់។ លោកបានបន្ថែមទៀតថា ដោយសារតែអគារនេះពោរពេញទៅដោយដើមឈើ នោះវានឹងទាក់ទាញនៅបក្សាបក្សី
ទាំងឡាយ មករស់នៅផងដែរ។

អគារនេះនឹងត្រូវសាងសង់រួចរាល់ នៅចុងឆ្នាំ ២០១២ ហើយ តម្លៃនៃការដាក់លក់នោះគឺ
ប្រហែល ៩០០,០០០ ដុល្លា សម្រាប់ផ្ទៃ ៨០ ម៉ែត្រការេ និង ២.៧ លានដុល្លាអាមេរិក
សម្រាប់ផ្ទៃ ២០០ ម៉ែត្រការេ៕


រូបគំរូនៃអគារBosco Verticaleដែលនឹងមានផ្ទុកទៅដោយដើមឈើ ចំនួន ៧៣០ ដើមនៅប្រទេសអ៊ីតាលី។ អគារនេះនឹងត្រូវសាងសង់រួចរាល់នៅចុងឆ្នាំ ២០១២
ខាងមុខនេះ។


រូបភាពដែលបង្ហាញពីអគារ Bosco Verticale ដែលកំពុងតែត្រូវបានសាងសង់។

រូបភាពដែលបង្ហាញពីអគារ Bosco Verticale ដែលកំពុងតែត្រូវបានសាងសង់។

គំរួនៃបន្ទប់ និង ទីតាំងនៃដើមឈើនៅមុខបន្ទប់។
(dailymail)
ដោយ៖សំអាត

Tags: italybuildingskscrapermilanapartment