CamNews

យល់ដឹង 

កំពូលអាគារពាណិជ្ជកម្ម ចម្លែកទាំង ១០

ថ្ងៃនេះយើងនឹងនាំលោកអ្នកអោយបានស្គាល់ពីសំណង់អាគារប្លែកៗទាំង ១០ ដែលមាននៅ
លើពិភពលោកនេះ។

១. The Hashtag Tower (Seoul, Korea)
អាគារនេះត្រូវបានគេសាងសង់ឡើងដោយយកទំរង់តាមសញ្ញា Hashtag (#) ជាអាគារមួយនៅ
ក្នុងតំបន់ពានិជ្ជកម្ម Yongsan នៃទីក្រុង Seoul ប្រទេសកូរ៉េ។

២. អាគារដំរី Elephant Building (Bangkok, Thailand)
អាគារនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៧ ចេញម៉ូដដោយ Sunet Jumsai។

៣. Ren Building (Shanghai)
ជាសណ្ឋាគារមាន ១០០០ បន្ទប់ហើយក៏ជា ទីកន្លែងដែលគេយកមកធ្វើការតាំងពិពណ៌ World
Expo ប្រចាំប្រទេសចិនផងដែរ។

៤. Swastika Biulding (CA, USA)
អ្នកមើលទៅវាដូចជាទង់របស់ អាល្លីម៉ង់ក្នុងសម័យសង្គ្រាមលោក តែការពិតទៅនេះពិតជារបស់
អាមេរិកពិតមែន ហើយវាជាទីបញ្ជាការរបស់ US NAVY នៅ Coronado, CA ដែលចំណាយទៅ
លើការសាងសង់អស់ប្រមាណ ៦ សែនដុល្លា។

៥. Wing Shape Zayed National Museum (UAE)
ប្រសិនបើនិយាយដល់អាគារដែលស្អាតហើយប្លែកៗ ប្រហែលជាមានតែនៅអារ៉ាប់រួមទេមើល
ទៅ! ព្រោះប្រទេសនេះគឺជាប្រទេសអ្នកមាន ហើយជាបណ្ដុំពានិជ្ជកម្មធំមួយ បើគិតទៅគឺគេហៅ
ថាភាពអស្ចារ្សនៅកណ្ដាលវាលខ្សាច់។

៦. The Dancing House (Czech)
អាគារនេះត្រូវបានគេចាត់ទុកជាសម្បត្តិអស្ចារ្សមួយរបស់ Czech ដែលបានចេញម៉ូដដោយ
Vlado Milunic  ក្នុងឆ្នាំ ១៩៩២ និងសាងសង់រួចក្នុងឆ្នាំ ១៩៩៦។

៧. "COR" Building (Miami. Fl)
មជ្ឈមណ្ឌលពាណិជ្ជកម្ម COR កំពស់ ២៥ ជាន់និងសាងសង់អស់ទឹកប្រាក់ ៤០ លានដុល្លាជាអាគារ
តែមួយគត់ដែលមានតម្លៃថ្លៃជាងគេនៅ Miami។

៨. Wood Skyscraper (Vancouver)
មិនដែលគិតទេមើលទៅថាមានអាគារបែប Skyscraper ដែលសង់ចេញពីឈើ។ តែការពិតទៅ
វាពិតជាមិនទាន់មានមែន ហើយអាគារដែលឃើញខាងលើនេះគឺគ្រាន់តែជាគំរោងមួយប៉ុណ្ណោះ
អាគារខាងលើនេះគឺជាគំរោង Eco-Friendly Skyscraper ដែលសាងសង់ចេញពីឈើ។ ព្រោះ
ថាបើតាមគណនា យ៉ាងហោចណាស់បេត៉ុងគឺ បញ្ចេញឌីអុកស៊ីដ ៦ ទៅ ៩ គីឡូក្នុងមួយថ្ងៃដូច
នេះហើយទើបគេចង់សង់អាគារធំៗបែបនេះចេញពីឈើ។ តែបើតាមអ្នករិះគន់គេប្រាប់ថា វា
ជារឿងឆ្កួតលីលាទៅវិញទេ ព្រោះបើទុកលុយដាំដើមឈើគឺល្អជាង។

៩. Coin Building (UAE)
ដូចប្រាប់ពីខាងលើមកហើយថាប្រហែលជាមានតែអារ៉ាបរួមទេដែលមានអាគារប្លែកៗពីគេ
ដូចជាមួយនេះជាដើម វាត្រូវបានគេដាក់អោយប្រើប្រាស់ជាសណ្ឋាគារនិងមជ្ឈមណ្ឌលសម្រាប់
ពាណិជ្ជកម្មកាលពីឆ្នាំ ២០១០។

១០. Egg Building (China)
ការពិតទៅវាមិនមែនដូចជាពង ឬស៊ុត ១០០% នោះទេ គ្រាន់តែគេមានគំនិតចេះឆ្នៃអោយវាចាំង
ជាមួយនឹងកំរាលខាងក្រៅដូចក្នុងរូបដែលមើលទៅដូចជាស៊ុតដូច្នោះដែរ។ អាគារនេះគឺជាសាល
មហោស្របសិល្បះធំមួយនៅប្រទេសចិន។

ដោយ៖ នីតា
ប្រភពពី៖ oddee