CamNews

ជីវិតរស់នៅ 

ត្រីឆ្លាមមួយក្បាល ត្រូវបានគេចាប់ធ្វើជាអាហារសមុទ្រ

អង់គ្លេស៖ ត្រីឆ្លាម គឺជាប្រភេទអាហារដ៏ពេញនិយម នៅក្នុងសៀវភៅមុខម្ហូបមួយ ដែល
មាននៅក្នុងភោជនីយដ្ឋាន នៅភាគឦសានប្រទេសអង់គ្លេស។

យោងតាមបណ្តាញសារពត៌មាន news.sky   បានឱ្យដឹងថា  ត្រីឆ្លាមមួយក្បាល ត្រូវបាន
ក្រុមអ្នកនេសាទ ចាប់បាន នៅតំបន់ឈូងសមុទ្រ Whitburn ដឹកយកមក   ភោជនីយដ្ឋាន
អាហារសមុទ្រដ៏ល្បីឈ្មោះមួយនៅជិតមាត់សមុទ្រ ប្រទេសអង់គ្លេសដើម្បីធ្វើជាអាហារ។

គួររំលឹកផងដែរថា ដោយសារតែ   មនុស្សចូលចិត្តបរិភោគសាច់ត្រីឆ្លាម និងសាច់ត្រីឆ្លាម
មានតំលៃខ្ពស់ ទើបបណ្តាលឱ្យត្រីឆ្លាមជាច្រើន  ត្រូវប្រឈមមុខនឹងការសម្លាប់ធ្វើស្ទើរជា
រៀងរាល់ថ្ងៃ នៅក្នុងភោជនីយដ្ឋាន៕

សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: lifestyle uk Shark food