CamNews

ព័ត៌មានអន្តរជាតិ 

ចក្រភពអង់គ្លេស គ្រោងនឹងដាក់សាកល្បងឧបករណ៍បញ្ឆោត ទំហំប៉ុនកំប៉ុងទឹកក្រូច ដើម្បីការពារយន្តហោះចម្បាំង

(ទីក្រុងឡុងដ៍)៖ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស (MOD) បានប្រកាសពីឧបករណ៍ ទំហំប៉ុនកំប៉ុងទឹកក្រូច ដែលមានសមត្ថភាពការពារ យន្តហោះចម្បាំង ដែលមានតម្លៃរាប់​រយលានដុល្លារ មិនឲ្យគេបាញ់ផ្ទុះ​នៅលើអាកាសបាន ហើយឧបករណ៍នេះ គ្រោង​នឹងត្រូវដាក់ឲ្យធ្វើការសាកល្បង នៅក្នុងឆ្នាំ ២០១៦ នេះ។ នេះបើតាមការផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

MOD បានចំណាយថវិកា ប្រមាណ ៣.៣ លានដុល្លារអាមេរិក សម្រាប់ផលិតនូវឧបករណ៍​បញ្ជោតទំហំតូច ដែលនឹងជួយការពារយន្តហោះ​ចម្បាំងគ្រប់ប្រភេទពីមីស៊ីល។ ម៉្យាងវិញទៀត បំពាក់ដោយប្រព័ន្ធបំភាន់ មីស៊ីលបែបទំនើប ឧបករណ៍បញ្ឆោតឈ្មោះ BriteCloud ដែលមានទំហំប៉ុនកំប៉ុងកូកាកូឡា ត្រូវបានគេរំពឹងថា នឹងមានប្រសិទ្ធភាពខ្ពស់​ឆ្ងាយជាង បញ្ឆេះភ្លើង «Flare» ដែលកំពុងត្រូវបានប្រើប្រាស់ ក្នុងការការពារយន្តហោះចម្បាំង ពីមីស៊ីលដូចគ្នា។

ក្រសួងខាងលើ បានបន្តទៀតថា នៅពេលត្រូវបានបញ្ជូនចេញ ពីក្នុងយន្តហោះចម្បាំង ឧបករណ៍ BriteCloud នឹងបញ្ចេញប្រព័ន្ធរ៉ាដារបស់ខ្លួន រំខានដល់ប្រព័ន្ធ​នៅក្នុងមីស៊ីល ដែលត្រូវបានបាញ់សំដៅ មកកាន់យន្តហោះ ហើយដោយឡែកពីឡុត ក៏អាចប្រើប្រាស់ឧបករណ៍នេះ ដើម្បីបញ្ឆោតមីស៊ីល ទៅគោលដៅផ្សេងទៀត ដែលនឹងមិនបង្កជាគ្រោះថ្នាក់ ដល់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ឧបករណ៍បញ្ឆោត BriteCould នឹងត្រូវដាក់ឲ្យប្រើសាកល្បង នៅក្នុងការហោះហើរ​ជាមួយយន្តហោះចម្បាំង RAF Tornado នៅចុងឆ្នាំ២០១៦នេះ ហើយបើជោគជ័យ វាអាចនឹងត្រូវដាក់ប្រើប្រាស់ ជាផ្លូវការនៅឆ្នាំ២០១៧ខាងមុខ។ ដោយឡែក អ្វីដែលជាលក្ខណៈពិសេស របស់ឧបករណ៍បញ្ឆោតនេះ គឺវាមានទំហំតូច មិនដូចឧបករណ៍​ពីមុនៗនោះទេ ហើយអាចបញ្ជូន​ចេញពី កន្លែងបាញ់ «Flare» ដោយមិនចាំបាច់កែច្នៃ យន្តហោះចម្បាំង​នោះឡើយ៕



ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Britain Got Talent UK