CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Nokia Lumia ដំបូងបង្អស់

ស្មាតហ្វូន Nokia ដំបូងបង្អស់ចំនួនពីរម៉ូដែល ដំណើរការនៅលើ Windows Phone ផ្តល់ជូននូវ​
បទពិសោធន៍ ថ្មី និងអស្ចារ្យជូនអ្នកប្រើប្រាស់គ្រប់ពេល។

Nokia Lumia 800

Nokia Lumia 800 ទទួលបានការរចនាម៉ូដគួរជាទីទាក់ទាញចិត្ត មានពណ៌ដិត (ខៀវ-ផ្កាឈូក
-ខ្មៅ), ប្រើអ៊ិនធឺណិតនិងបណ្តាញសង្គមបានលឿន, Touch តែ ម្តងអាចចូលប្រើ បណ្តាញ
សង្គមបានភ្លាម, ងាយស្រួលចងក្រង-ប្រមូលផ្តុំលេខ ឬ អសយដ្ឋានទំនាក់ទំនង, មានបង្ហាញ​
សារឆ្លើយឆ្លងទៅវិញទៅមក និងមានInternet Explorer 9។វាមានកញ្ចក់មុខ AMOLED Clear
black ទំហំ ៣,៧ អ៊ិញ, Processor១,៤ GHz; hardware accelerationនិង graphics processor។
Nokia Lumia 800 មានម៉ាស៊ីនថតដែលមានកញ្ចក់អុបទិក Carl Zeiss, HD video, អង្គចងចាំ
១៦GB នៅក្នុងម៉ាស៊ីន និង ២៥GB នៅក្នុង DkyDrive សំរាប់ផ្ទុក រូបភាពនិងចំរៀង។ តំលៃ​
ប្រហាក់​ប្រហែលនៃ Nokia Lumia 800 គឺ ៤២០ អឺរ៉ូ (មិនទាន់គិតពន្ធ) ។



Nokia Lumia 710

Nokia Lumia 710 អាចប្តួរពណ៌សំបកផ្នែកខាងក្រោយបានទៅតាមចិត្តស្រឡាញ់ និងមាន
កម្មវិធីរាប់ពាន់សំរាប់ទាញយកមកប្រើ។ Nokia Lumia បានត្រូវរចនា ឡើងសំរាប់ការបញ្ជូន​
រូបភាពភ្លាមៗចូលទៅក្នុងបណ្តាញសង្គម និងផ្តល់ជូននូវ បទពិសោធន៍ Browsing យ៉ាង
ល្អបំផុត​ជាមួយនឹង Internet Explorer 9។ ស្មាត ហ្វូននេះមានពីរពណ៌គឺ ស និងខ្មៅ រីឯ
សំបក​ខាងក្រោយមានពណ៌ខ្មៅ ស ខៀវ ក្រហម និងលឿង។ ដោយមាន Processor ១,៤
GHz, Hardware Acceleration និង Graphic Processor ដូចគ្នានឹង Nokia Lumia 800 ដែរ,
the Nokia Lumia 710 មានសមត្ថភាពខ្ពស់ ជាមួយនឹងតំលៃដ៏សមគួរ គឺប្រហាក់ប្រហែល
២៧០ អឺរ៉ូ (មិនទាន់គិតពន្ធ)។

ស្មាតហ្វូនទាំងពីរម៉ូដែលនេះមាន Signature Nokia Experience ដែលរួមមានដូចជា Nokia
Drive (សំរាប់ ការចង្អុលបង្ហាញផ្លូវពេលបើកបរ) និង Nokia Music (MixRadio ដែលជាកម្មវិធី
ឥតគិតថ្លៃ សំរាប់ចូលស្តាប់ ចំរៀង)។ នៅក្នុងការ Update នាពេលក្រោយក្នុងឆ្នាំនេះ, អ្នក
ប្រើប្រាស់ Nokia Lumia នឹងអាចបង្កើត Channel ផ្ទាល់ខ្លួនពីកាតាឡុកចំរៀងពិភពលោក
រាប់លានបទ។ ជាមួយគ្នានេះ Nokia ក៏បានបង្ហាញនូវកាស Nokia Purity HD Stereo Headset
by Monster និង in-ear Nokia Purity Stereo Headset by Monster, ដែលបាន​បង្កើតឡើង​
ក្រោមកិច្ចសហការជាមួយ Monster Cable ដែលជាក្រុមហ៊ុនឈានមុខផ្នែកអូឌីយ៉ូ។
ផលិតផល​ទាំងពីរនេះ ធ្វើអោយការស្តាប់ទទួលបានបទ ពិសោធន៍ល្អ ហើយវាគឺ​ជាផ្លែផ្កា​
ដំបូងនៃកិច្ចសហការយូរអង្វែងរវាង Nokia និង Monster Cable ក្នុងគោល បំណងផ្តល់​ជូន
នូវ​គ្រឿងបំពាក់បន្ថែមផ្នែកអូឌីយ៉ូ ដើម្បីអោយស្របទៅតាមគុណភាពដ៏លេចធ្លោនៃខ្សែ
ស្រឡាយ Nokia Lumia ។
ផលិតផល Nokia Lumia 800 ឥឡូវនេះមានផ្តល់ជូននៅក្នុងប្រទេសមួយចំនួនដែលបាន​
បញ្ជាទិញទុកមុន តាមរយៈ www.nokia.com ហើយវានឹងចាប់ផ្តើមដាក់លក់នៅប្រទេស
បារាំង អាឡឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងចក្រភពអង់គ្លេសនៅក្នុងខែវិច្ឆិកា ដោយ​មានការជួយជ្រោមជ្រែងពីក្រុមហ៊ុនផ្តល់សេវាកម្ម ទូរស័ព្ទឈានមុខគេចំនួន ៣១ ក្រុមហ៊ុន
និងអ្នកលក់រាយនានា។ ការចេញលក់នៅហុងកុង រុស្សី សឹង្ហបុរី តៃវ៉ាន់ នឹងប្រព្រឹត្ត​ទៅនៅ
មុន​ដំណាច់ឆ្នាំ ២០១១ ហើយចំពោះទីផ្សារដទៃទៀត នឹងមានចេញលក់នៅដើម ឆ្នាំ ២០១២។
ផលិតផល Nokia Lumia 710 គ្រោងនឹងចេញលក់ដំបូងនៅហុងកុង ឥណ្ឌា រុស្សី សឹង្ហបុរី
តៃវ៉ាន់​នៅចុងឆ្នាំ នេះ។
ជាមួយគ្នានេះដែរ Nokia ថែមទាំងបានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការចូលទៅក្នុង
ទីផ្សារសហរដ្ឋ អាមេរិកនៅដើមឆ្នាំ ២០១២ និងចិនដីគោកនៅពាក់កណ្តាលឆ្នាំ ២០១២។
បន្ថែមពីលើផលិតផលបច្ចុប្បន្ន ដូចជាផលិតផលប្រភេទ WCDMA និង HSPA គឺក្រុមហ៊ុន
Nokia មានគំរោងផ្តល់នូវផលិតផល ប្រភេទ LTE និង CDMA ដើម្បីតំរូវទៅតាមសេចក្តីត្រូវ
ការនៃ​ទីផ្សារថែមទៀតផង។

ប្រភព៖ Nokia Press

Tags: nokianokia worldlumianokia lumia 800nokia lumia 710