CamNews

១០នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅ អាហ្គានីស្ថាន

យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់នឹង៣៥នាក់ទៀតបានរងរបួសនៅក្នុងហេតុ
ការណ៍បំផ្ទុះគ្រាប់បែកនៅថ្ងៃពុធនេះក្នុងប្រទេសអាហ្គានីស្ថាន នៅពេលដែលរថយន្តដឹក
ប្រេងមួយគ្រឿងបានផ្ទុះនៅក្នុងក្បែរមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិច ដែលស្ថិតនៅភាគ
ខាងកើតប្រទេសអាហ្គានីស្ថាន នេះបើតាមសំដីរបស់រដ្ឋាភិបាល។
បើតាមសំដីរបស់អ្នកនាំពាក្យរបស់អភិបាលខេត្តបានអោយដឹងថា "អ្នកបើកបររថយន្តនេះ បានព្យាយាមបើកចូលទៅកាន់មូលដ្ឋានអាកាស ប៉ុន្តែមិនបានសំរេចដោយឧបករណ៍បាន
ផ្ទុះឡើង។"

"នៅក្នុងការផ្ទុះតូចលើកដំបូង, ប្រេងបានហៀរចេញពីរថយន្តដឹកប្រេងមកលើផ្លូវ, នៅពេល
ដែលប្រជាជនបានចូលទៅយកប្រេងនោះ ការផ្ទុះលើកទី២បានផ្ទុះឡើង។"
រថយន្តដឹកប្រេងនេះបានផ្ទុកប្រេងចំនួន ១៨តោន នេះបើតាមអ្នកនាំពាក្យខាងលើ។
គាត់បានបន្តទៀតថា "មន្រ្តីសន្តិសុខរបស់អាហ្គានីស្ថានបានរកឃើញម្តងហើយនូវឧបករណ៍
បំផ្ទុះគ្រាប់បែកចំនួនបីនៅក្នុងរថយន្តដឹកប្រេងដែលមានគំរោងធ្វើការបំផ្ទុះនៅក្នុងមូលដ្ឋាន
ទ័ពអាកាសBagram។ គួរបញ្ជាក់ថាមូលដ្ឋានទ័ពនេះគឺជាមជ្ឍមណ្ឌលប្រតិបត្តិការរបស់កង
ទ័ពអាមេរិចនៅក្នុងប្រទេសអាហ្គានីស្ថាន៕

ប្រភព៖ CNN
ដោយ វឌ្ឍនា

Tags: killbombexplodeafghanistanten