CamNews

មិនគួរឲ្យជឿ 

Uta Kohaku មានអ្នកគាំទ្រច្រើន ព្រោះតែភាពស៊ិចស៊ីឬ?

 
ជប៉ុន៖ ថ្មីៗនេះ ហាក់បីជាមានមនុស្សច្រើនណាស់ ដែលមានការពេញនិយម និងគាំទ្រនាង
Kohaku។ ការគាំទ្រដ៏ច្រើន ពីសំណាក់យុវវ័យ បានធ្វើអោយគេចោទសួរថា៖ តើតារាសម្ដែង
វ័យក្មេង ដែលទើបលេចធ្លោនោះ មានភាពស៊ិចស៊ីខ្លាំង ឬយ៉ាងណា?



នាង Kohaku មានវ័យ ទើបតែ ២០ឆ្នាំ ដែលជាតារាសម្ដែងមួយរូប ដែលគេចាត់ទុកថា មាន
ភាពវ័យក្មេងជាងគេ ស្រស់ស្អាត និងស៊ិចស៊ីទៀតផង។​ នាងត្រូវបានមនុស្សជាច្រើននាក់
មើលឃើញថា នាងនៅក្មេងសោះ ហេតុអ្វីបានជាមានអ្នកគាំទ្រច្រើម្លេះ?



ចម្លើយទាំងនេះ ត្រូវបានមតិភាគច្រើន​ គិតថា នាងKohaku គឺមនុស្សម្នាក់ ដែលមានភាព
ស្រដៀងទៅនៅតារាល្បីជើងចាស់ Atsuko Maeda ជាអ្នកចម្រៀង ដែលមានប្រជាប្រិយក្នុង
ក្រុម AKB48 ។ បែបនេះហើយ បានធ្វើអោយមនុស្សមាន ការគាំទ្រច្រើនដោយសារតែភាព
ច្រឡំគ្នា។



មតិភាគច្រើន បាននិយាយថា Kohaku ល្បីដោយសារតែនាងនៅក្មេង តែនាងជាមនុស្សម្នាក់
ដែលហ៊ានបញ្ចេញភាពស៊ិចស៊ីរបស់ខ្លួន ពោលគឺមិនចាញ់ Hot Girls ជប៉ុនមុនៗឡើយ។

មិត្រភ័ក្រ របស់ kohaku បាននិយាយថា ចំណុចខាងលើ ក៏អាចអោយ kohahu មានភាពល្បី
និងទទួលបានការគាំទ្រច្រើនផងដែរ។ តែអ្វីដែលសំខាន់គឺ​ Kohaku ជាក្មេងស្រីដែលឧស្សាហ៍
ម្នាក់ ចេះរាក់ទាក់ និងជួយមិត្រភ័ក្រក្នុងក្រុមបានច្រើនផងដែរ៕

ដោយ៖ វត្ដី
ប្រភព៖ news24


Tags: Unbelievable strange hot girl Japan