CamNews

គ្រោះថ្នាក់ 

ដកសាម៉ូរ៉ៃ ដេញកាប់ឡាន ពេញមុខក្លឹបរាត្រី

 
អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះ​ថា មានយុជនមួយក្រុម បានបង្កជម្រោះដាក់គ្នា ហើយក៏កើតចិត្ដមួម៉ៅ បានយកដាវ
សាម៉ូរ៉ៃដេញកាប់គ្នាតែម្ដង។



ប្រភពដដែលបានអោយដឹងថា រឿងរ៉ាងទាស់ទែងគា្ននេះ បានកើតឡើងនៅវេលាម៉ោង ៣:
៣០នាទីជិតភ្លឺ ក្នុងក្លឹបកំសាន្ដរាត្រីមួយ មានឈ្មោះថា Liquid ninghtclube ទីក្រុង Newca
stle ប្រទេសអង់គ្លេស។  ដោយសារការទាស់ពាក្យសម្ដីដាក់គ្នាតិចតួត នៅក្នុងកន្លែងរាំកំ
សាន្ដ នៅពេលដែលមកដល់ក្រៅក្លឹប ក្រុមស្ទាវមួយក្រុមដែលមានគ្នាពីរនាក់ បានដកដាវ
របស់ខ្លួន ដែលបានលាក់ទុកក្នុងរថយន្ដ ហើយដេញកាប់រថយន្ដ ក្រុមស្ទាវផ្សែងទៀតយ៉ាង
សាហាវព្រៃផ្សៃ។




តាមការអោយដឹងពីក្រុមប៉ូលីសក្នុងទីក្រុង Newcastle ថា ក្រុមយុជនទាំងអស់នោះ សុទ្ធ
តែសិស្សសាលា ដែលជនបង្កហេតុមានឈ្មោះ 1. Mark Crouth, 2. Nathan Wood និង
ក្រុមម្ខាងទៀតមានឈ្មោះ 1. Seghill, 2. Cramlington និង 3. Umberland។

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទាំងអស់នេះ​ ត្រូវបានធ្វើបែបបទសំណុំរឿងបញ្ចូនទៅ
កាន់តុលាការ ដើម្បីដាក់ទោសតាមនិតិវិធីផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារី
ប្រភព៖ newsday


Tags: Unbelievable dangerous fighting UK