CamNews

កីឡាអន្តរជាតិ 

អេស្បាញ-អៀរឡង់ ៖ ព្យុះសង្ឃរានៅតារាង បាល់ទាត់

ការទទួលនូវសំពាធយ៉ាងច្រើនក្រោយការប្រកួតកាលពីលើកមុន ក្រុមជំរើសជាតិ
អេស្បាញ
បានឆ្លើយតបមកវិញនូវចម្លើយដ៏អស្ចារ្យដល់អ្នកគាំទ្រ។

កូនសោរក្នុងការរកគ្រាប់បាល់ ត្រូវបានរកឃើញយ៉ាងឆាប់រហ័សសំរាប់អេស្បាញដោយកីឡាករ
Torres។ រកបានគ្រាប់បាល់នាំមុខ ក្រុមជំរើសជាតិអេស្បាញកាន់តែមានកំលាំងចិត្ត លេងបាល់
កាន់តែល្អ និងមានប្រសិទ្ធិភាព។

Torres លេងបានយ៉ាងល្អដោយរកបានគ្រាប់បាល់ពីរគ្រាប់ឲ្យអេស្បាញ

ឈានចូលដល់តង់ទី 2 ទាំង Silva, Torres និង Fabregas សុទ្ធតែធ្វើបានយ៉ាងល្អសំរាប់ក្រុម ដោយ
រកបានម្នាក់មួយគ្រាប់ទៀត ដែលនេះគឺជាលទ្ធផលរហូតដល់ពេលបញ្ចប់ការប្រកួតតែម្តង។ ទទួល
បាន3ពិន្ទុ អេស្បាញឈរនៅលើកំពូលតារាង ក្នុងពេលដែលអៀរឡង់ក្លាយជាក្រុមដំបូងដែលត្រូវ
ហាលអាវ វិលត្រលប់ទៅស្រុកកំណើតវិញ៕

Video Highlight Goals Spain Vs Ireland

លទ្ធផល៖ អេស្បាញ-អៀរឡង់ (4-0)
រកបានគ្រាប់បាល់៖ David Silva 49’, Torres 4’, 70, Fabregas 83’
កីឡាករចូលប្រកួត
អេស្បាញ : Casillas, Arbeloa, Pique, Sergio Ramos, Jordi Alba, Xavi, Busquets, Alonso,
Silva, Torres, Iniesta.
អៀរឡង់ : Given, O'Shea, St. Ledger, Dunne, Ward, Duff, Andrews, Whelan, McGeady,
Cox, Keane.

ដោយ៖ ណាណូ
ប្រភព៖ 24h


Tags: spain ireland euro 2012 sports