CamNews

៤នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅប៉ាគីស្ថាន

មនុស្ស៤នាក់ត្រូវបានសំលាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងភាគពាយ័ព្យប្រទេស
ប៉ាគីស្ថាននៅក្នុងថ្ងៃអង្គារ៍នេះ។
គ្រាប់បែកបានផ្ទុះនៅក្បែររថយន្តមួយដែលស្ថិតនៅក្នុងខេត្ត Khyber Pakhtoonkhwa នៅជិត
ព្រំដែនប្រទេស អាហ្គានីស្ថាន។ អ្នកដែលបានស្លាប់ចំនួន៤នាក់នោះគឺសុទ្ធតែជាអ្នកដែលបាន
នៅលើរថយន្តដែលគ្រាប់បែកបានផ្ទុះជិត។
បើតាមការពត៌មានពីទូរទស្សន៍ក្នុងស្រុកបានអោយដឹងថាមនុស្ស ៣នាក់ទៀតត្រូវបានរងរបួស
នៅក្នុងហេតុការណ៍នេះ ចំណែកឯរថយន្តត្រូវបានបំផ្លាញទាំងស្រុង។ មន្រ្តីប៉ូលីសសេពអង្កេត
បានលើកឡើងថាអ្នកដែលស្លាប់គឺជាប្រជាជននៅតំបន់នោះ។ មិនទាន់មានអ្នកចេញមុខមក
ទទួលខុសត្រូវលើការបន្ទុះគ្រាប់បែកនេះនៅឡើយទេ តែក្រុម តាលីបង់ (Taliban) ត្រូវបានគេ
ស្តីបន្ទោសពីការវាយប្រហារដ៏អាក្រក់នេះ៕


ប្រភព៖ Xinhua
ដោយ វឌ្ឍនា

Tags: bombpakistan4 deadattack