CamNews

ជិះហួសល្បឿន ២៦ ដងអត់មាននរណាចាប់បាន


អ្នកបើកបរម៉ូតូជនជាតិ អាល្លឺម៉ង់ ម្នាក់ដែលតែងតែបើកហួសល្បឿនកំណត់ជាច្រើនលើកច្រើនសារ
កាលពីថ្មីៗនេះគាត់បានបំបែកឯកទក្តកម្មរបស់ខ្លួនដោយបើកបរហួសល្បឿនកំណត់ជាលើកទី ២៦
ដោយបានលើកម្រាមដៃកណ្ដាល (អោយក្ដ) ដល់កាម៉េរាថតល្បឿនរបស់ប៉ូលីសទៀតផង។ តែទោះ
ជាយ៉ាងណាបុរសម្នាក់នេះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ហើយប៉ូលីសទីក្រុង ម៉ានីច បានស្វែង
រកតាមចាប់ខ្លួនបុរសម្នាក់នេះតាំងពីពាក់កណ្ដាលខែមិនាមកម្លេះតែចាប់មិនបាន។

គេសង្គេតឃើញបុរសម្នាក់នេះតែតែជិះម៉ូតូធំរបស់ខ្លួនហើយជិះហួសល្បឿនកំណត់ជានិច្ច។ បើតាម
របាយការណ៍គឺគេថតរូបបុរសម្នាក់នេះជាប់ ២៥ ដងហើយជាមួយនឹងលើកទី ២៦ នេះបុរសម្នាក់នេះ
មិនត្រឹមតែជិះហួសល្បឿនទេ ថែមទាំងអោយមួយដល់ក្រុមប៉ូលីសទៀតផង។ ខាងប៉ូលីសគេមាន
គ្រប់រូបថតដែលអាចជាភស្ភុតាងចាប់ចងបុរសម្នាក់នេះបាន តែចៃដន្យគេមិនស្គាល់ថាបុរសម្នាក់នេះ
ជានរណាគេ ព្រោះសូម្បីតែស្លាកលេខម៉ូតូក៏មិនមានដែរ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ huffingtonpost