CamNews

ចាប់បានក្រពើចំនួន៦ក្បាលនៅប្រទេសថៃ

ក្រោយពីក្រពើរាប់រយក្បាលបានរួចចេញពីកសិដ្ឋាននាននៅក្នុងប្រទេសថៃក្នុងអំឡុងពេល
ទឹកជំនន់រួចមក នៅពេលនេះបើយោងតាមគេហទំព័រ Bangkok Post របស់ថៃបានអោយដឹង
ថាក្រពើចំនួន៦ក្បាលត្រូវគេចាប់បាន នឹង២ក្បាលទៀតត្រូវបានគេបាញ់សំលាប់ នៅក្នុង
ខេត្តប៉ាង ប៉ូវថុង (Bang Bua Thong) ដែលស្ថិតនៅភាគខាងជើងទីក្រុងបាងកក ប្រទេសថៃ។
ប្រជាជនត្រូវបានគេហាមអោយចូលទៅជិតសត្វទាំងនោះ, ដែលមួយក្នុងចំណោមនោះមាន
ប្រវែង ៤មែត្រ។


ប្រភព៖ Bangkok Post
ដោយ វឌ្ឍនា

Tags: thailandcrocodilecapturebang bua thong