CamNews

ទូរស័ព្ទ 

Lenovo ជិតនឹងបញ្ចេញ ទូរស័ព្ទ Windows Phone និងនាឡេកាឆ្លាតវៃ ដំបូងរបស់ខ្លួន

កាលពីខែកុម្ភៈ កន្លងទៅ Lenovo បានប្រកាសថា ខ្លួននឹងក្លាយជាដៃគូរបស់ Microsoft ទាក់ទិន
នឹង Windows Phone ។ ក្រោយមក ក៏មានព័ត៌មានចចាមអារ៉ាមជាច្រើន និយាយថា អាចនឹង
មានស្មាតហ្វូនដំណើរការដោយ Windows Phone ដំបូងរបស់ Lenovo នៅរដូវក្ដៅឆ្នាំនេះ។

ព័ត៌មានខាងលើ មិនទាន់ត្រូវបានទទួលស្គាល់ផង ក៏ស្រាប់តែគេហទំព័រមួយ របស់អាល្លឺម៉ង់
ឈ្មោះ Mobile Geek បានដកស្រង់សម្ដីរបស់ Liu Jun ដែលជាអគ្គនាយកផ្នែកពាណិជ្ជកម្ម
ទូរស័ព្ទរបស់ Lenovo ប្រកាសថា ក្រុមហ៊ុននេះ នឹងឧទ្ទេសនាមឧបករណ៍មួយ ដែលដំណើរការ
ដោយប្រព័ន្ធប្រតិបត្តិ Windows Phone ក្នុងឆ្នាំនេះ ប៉ុន្ដែ មិនបានឱ្យដឹងអំពីពេលវេលាច្បាស់
លាស់នោះទេ។

បច្ចុប្បន្ន មិនទាន់មានព័ត៌មានអ្វីមួយ ស្ដីអំពីផលិតផលថ្មីរបស់ Lenovo នៅឡើយ ដូច្នេះ គេមិន
ទាន់ដឹងថា វាជាឧបករណ៍តម្លៃទាប ឬយ៉ាងណា ប៉ុន្ដែ វាប្រហែលជានៅតែប្រើប្រាស់ប្រូសេសឺរ
Snapdragon ព្រោះថា ប្រព័ន្ធប្រតិបត្តិ WP បច្ចុប្បន្ន ប្រើប្រាស់បាននៅលើតែ ឈីបនេះ របស់
Qualcomm ។

ក្រោយ​ពី​បាន​ទិញ​យក Motorola នាឡេកា Moto 360 ក៏​ជា​របស់ Lenovo

ក្រៅពីនេះ អគ្គនាយក Liu Jun ក៏បានប្រាប់ Mobile Geek អំពីឧបករណ៍ពាក់ឆ្លាតវៃ ដែលក្រុម
ហ៊ុន Lenovo កំពុងអភិវឌ្ឍ។ ជាការពិត ក្រោយពីបានទិញយក Motorola នាឡេកាឆ្លាតវៃ Moto
360 ដែលនឹងបង្ហាញខ្លួននាពេលខាងមុខ ក៏អាចត្រូវបានចាត់ទុកថា ជារបស់ Lenovo ប៉ុន្ដែ ក្រុមហ៊ុនក៏ចង់បង្កើតនាឡេកាឆ្លាតវៃដែលមានឈ្មោះឡូហ្គូរបស់ Lenovo ។ នាឡេកាឆ្លាតវៃ
នេះ ក៏អាចនឹងត្រូវបានឧទ្ទេសនាម នៅចុងឆ្នាំ ២០១៤ ឬដើមឆ្នាំ ២០១៥។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gizbot/fonearena


Tags: Lenovo Windows Phone Microsoft Mobile Geek Snapdragon Moto 360 Motorola