CamNews

ប្លែកៗ 

សារមន្ទីរប្រដាប់បន្ដពូជសត្វនៅ Iceland


នៅ Iceland មានសារមន្ទីរចម្លែកជាងគេមួយដែលមានឈ្មោះថា Phallological។ សារមន្ទីរ
នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ ហើយវាគឺជាសារមន្ទីរមានតែមួយគាត់ក្នុងពិភព
លោកដែលដាក់តាំងប្រដាប់បន្ដពូជរបស់សត្វនានា។



ប្រដាប់ភេទរបស់សត្វភាគច្រើនគឺជាអំណោយរបស់អ្នកប្រមាញ់សត្វព្រៃ អ្នកនេសាទ និង
ក្រុមអ្នកជីវសាស្ដ្រជាដើម។ ប្រដាប់ភេទទាំងនេះត្រូវបានប្រមូលទុកក្នុងរយៈពេលជា១០
ឆ្នាំដោយលោក Sigurdur Hjartarson ។គាត់បានប្រលាក់ formol ឬហាលស្ងួតរួចព្យួរឡើង
លើជញ្ជាំង។


សារមន្ទីរនេះមានតាំងប្រដាប់ភេទរបស់សត្វ៩០ប្រភេទចំនួន២៦១។


រហូតដល់២០០៨ សារមន្ទីរនេះបានទទួលប្រដាប់ភេទមនុស្សចំនួន១៥ ដែលនោះគឺជា
ការផ្ដល់ជូនរបស់ក្រុមកីឡាករបាល Handball ជាតិ Iceland ។



ក្រៅពីនេះ ក៏មានប្រដាប់ភេទរបស់ដំរី ខ្លាឃ្មុំប៉ូលខាងជើង សត្វដំរីទឹក និងសត្វភេជា
ដើម។



យោងតាម Reuters កាលពីឆ្នាំ២០១០ មានភ្ញៀវទេសចរណ៍មកទស្សនានៅទីនេះចំនួន
៦ពាន់នាក់ ក្នុងនោះ៦០%គឺជាស្រ្ដី។




សារមន្ទីរមើលពីខាងក្រៅ។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD