CamNews

ទេសចរណ៍ 

កន្លែងកំសាន្តLandmannalaugar ប្រទេសអាយឡែន

ស្ថិតនៅតំបន់មួយក្នុងភាគខាងត្បូងប្រទេសអាយឡែន គឺជាកន្លែងកំសាន្តមួយដ៏ចំលែក
មានសម្រស់ស្អាត។ អ្នកទេសចរណ៍   ទៅកំសាន្តតំបន់នេះគឺរីករាយជាមួយនឹងការឡើង
ភ្នំ និង ជិះសេះ។ ការឡើងភ្នំគឺជាកន្លែងកំសាន្តដ៏ពេញនិយមនៅតំបន់កំពូលភ្នំBláhnúkur
ជាមួយនឹងការដើរកំសាន្តកាត់តាមរូងទឹកកកHrafntinnusker។ អ្នកទេសចរណ៍ទាំងអស់
អាចទៅលេងកំសាន្តនៅក្នុងខែមិថុនា និង ខែកញ្ញា។ អ្នកទេសចរណ៍ទាំងអស់អាចស្នាក់
នៅផ្ទះសំណាក់មួយនៅទីនោះ ដែលមាន៧៨បន្ទប់។ កន្លែងកំសាន្ត Landmannalaugar
អាចធ្វើដំណើរទៅ ដោយឡាន ឬ ដោយឡានក្រុងមកពីទីក្រុងReykjavik។

ដោយៈ វណ្ណៈ
ប្រភពៈ beautifulplacestovisit