CamNews

ទូរស័ព្ទ 

iphone 4s ចេញលក់ហើយនៅក្នុងទីក្រុងNew York

ញូយ៉ក៖ iPhone 4s បានចេញលក់ហើយនៅក្នុងហាងរបស់ក្រុមហ៊ុន Apple នៅក្នុងទី
ក្រុងញូយ៉កនៅព្រឹកថ្ងៃសុក្រម្សិលមិញ។

បុគ្គិលិករបស់ Apple បាននិយាយថាអតិថិជនបានធ្វើការរងចាំនៅពីមុខហាងនៅម៉ោង
៣ល្ងាចថ្ងៃព្រហស្បត្តិ៍និងរងចាំក្រោមដំណក់ទឹកភ្លៀងនៅពេលយប់រហូតដល់ព្រឹកថ្ងៃ
សុក្រម៉ោង៨ព្រឹកដើម្បីធ្វើការជាវនូវទួរសព្ទ័ចល័តម៉ូដែលថ្មីនេះ។ មនុស្សជាង ២០០នាក់
បានធ្វើការឈរជាជួរនៅខាងក្រៅហាង ហើយអ្នកខ្លះបាននិយាយថាខ្ញុំពេញចិត្តនឹងធ្វើ
ការជាវនូវផលិតផលរបស់លោក Steve Job ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Appleដែលបាន
ទទួលមរណភាពកាលពីថ្ងៃទី៥កន្លងមកដោយសារជំងឺមហារីក។
លោក Jim Bedford ដែលមានវ័យ៣០ឆ្នាំ បាននិយាយថា "ខ្ញុំពេញចិត្តស្នាដៃរបស់លោក
Steve Job គឺipone 4s នេះ ប៉ុន្តែខ្ញុំនិងមិនធ្វើការជាវនូវទូរសព្ទ័ម៉ូដែល iphone 5នោះទេ។"
លោកបានបន្ថែមថា "នេះប្រហែលជាទូរសព្ទ័iphone ចុងក្រោយរបស់ខ្ញុំហើយ។"
មនុស្សបានដាក់រូបថតរបស់លោក Steve Job, ផ្កា និងផ្លែប៉ោមនៅផ្លូវដើរដើម្បីធ្វើការគោរព
ចំពោះលោក Steve Job។ ផ្លែប៉ោមខ្លះត្រូវបានចារថា "ការងារល្អ" និង "ពួកយើងនិងចង
ចាំលោក"។
Tom White វ័យ៥០ឆ្នាំបាននិយាយថា "ខ្ញុំបានប្រើប្រាស់នូវទូរសព្ទ័iPhone 1 និង 3ហើយ
នៅពេលនេះគឺជាពេលដែលខ្ញុំត្រូវផ្លាស់ប្តូរនូវម៉ូដែលថ្មីមួយ។"
គួរបញ្ជាក់ថា iphone 4s បានប្រពន្ធ័ប្រតិបត្តិការលឿនជាសេរីចាស់ ៧ដង និងបានធ្វើការ
ផ្លាស់ប្តូរនូវកំរិតកាមេរ៉ា។ ក្រុមហ៊ុន Apple បានប្រកាសថាមានការកម៉ង់ទិញជាង១លាន
គ្រឿងដែលមានចំនួនលើសម៉ូដែលមុន។ ទូរសព្ទ័ថ្មីនេះនិងត្រូវទៅដល់ប្រទេសចំនួន៦
នៅក្នុងថ្ងៃសុក្រនេះដែលរួមមាន អង់គ្លេស, អាឡឺមង់, បារាំង, អូស្រ្តាលី,​ កាណាដា, និង
ជប៉ុន៕

ប្រភព៖ Xinhua Net
ដោយ​ វឌ្ឍនា

Tags: iphone 4snew yorkon sale