CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ចិត្តទូទាំងក្រុង ៖ វ័យ ១៤ ឆ្នាំ ចាក់សម្លាប់ ប្អូនស្រីខ្លួន ដល់ទៅ ៤០ ដង

ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យទើបតែ ១១ ឆ្នាំ ក្មេងស្រីតូច មកពី រដ្ឋ Illinois ម្នាក់ ត្រូវបានរក អោយឃើញថា បានស្លាប់បាត់បង់ជីវិត ក្រោយពីមានការវាយប្រហារ ពីសំណាក់ បងស្រីបង្កើតវ័យ ១៤ ឆ្នាំរបស់ខ្លួន នេះបើយោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស CNN ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងសោកនាដកម្ម ដ៏រន្ធត់ចិត្តមួយនេះ បានញ៉ាំងអោយ ក្រុមមនុស្ស ដែលរស់នៅក្នុងក្រុង ទទួលអារម្មណ៍មួយបានថា វាពិតជាមិនគួរអោយជឿ ។ គួររំឭកផងដែរថា រឿងឃាតកម្ម បងប្អូនស្រីតូច លើកនេះ បានបែកការណ៍ ក្រោយពីមាន ករណីទូរស័ព្ទប្តឹងប៉ូលីស ដោយខ្លួនឯង ពីសំណាក់បងស្រី ជាឃាតករ កាលពីព្រឹក ថ្ងៃអង្គារ កន្លងទៅនេះ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន គូសបញ្ជាក់បន្តអោយដឹងថា មូលហេតុ ដែលនាំអោយបងស្រី ឈានដល់ដំណាក់កាលនេះ ក៏ព្រោះតែ នាងទទួលអារម្មណ៍មួយបានថា មិនសប្បាយចិត្តទៅនឹង ទង្វើរបស់ប្អូនស្រី របស់ខ្លួនទាល់តែសោះ ពោល ប្អូនស្រីរបស់ខ្លួន មិនត្រឹមតែមិនបានដឹងគុណអ្វី នោះទេ តែបែរជាវាយ បងស្រី ជាឃាតករ ថែមទៀតផង ខណៈបងស្រី ខំប្រឹងចម្អិនម្ហូបផង រៀបចំ កិច្ចការផ្ទះផង និងមើលថៃគេផងនោះ ។ ជាលទ្ធផល ខណៈនាងមានចិត្តអំណត់ នឹងប្អូនស្រីរបស់ ខ្លួនមិនបាននោះ គេក៏បែកគំនិត ទៅយកកាំបិទនៅក្នុងផ្ទះបាយ ចាក់សម្លាប់ប្អូនស្រីខ្លួនដល់ទៅ ៤០ ដង ឯណោះ ដែលបានញ៉ាំងអោយគេស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីការិយាល័យមេធាវី ថ្នាក់រដ្ឋ បានគូសបញ្ជាក់អោយដឹងថា ជនដៃដល់ វ័យ ១៤ ឆ្នាំម្នាក់នោះ ត្រូវបានមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន ខណៈរងការចោទប្រ កាន់ពីបទមនុស្សឃាតហើយ ស្របពេលដែលរូបនាង ក៏កំពុងតែ ប្រឈមជាមួយនឹង យុវតុលាការ (juvenile court) និងកំពុងតែរង់ចាំការសម្រេចចិត្ត ថាតើត្រូវបញ្ជូនទៅកាន់តុលាការ កាត់ទោស មនុស្សពេញវ័យ ឬក៏យ៉ាងណា ។

គួររំឭកផងដែរថា ជាមួយនឹងសោកនាដកម្ម ដ៏រន្ធត់ចិត្តមួយនេះ មនុស្សទូទាំងរដ្ឋ បានផ្អើលនាំគ្នា រៃអង្គាស ប្រាក់ បានដល់ទៅ ៦,៣៨១ ដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដើម្បីចូលបុណ្យសព ក្មេងស្រីតូចវ័យ ១១ ឆ្នាំជាជនរងគ្រោះរូបនោះ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ CNN


Tags: Baby US Baby Girl Coco North Carolina