សុខភាពមាត់ធ្មេញល្អ សស្រស់ស្អាត ភ្លឺរលោង ធ្វើឱ្យអ្នកមានស្នាមញញឹម ដ៏រីករាយ កក់ក្តៅ
និង ជឿជាក់លើខ្លួនឯង នៅពេលអ្នកកំពុងនិយាយស្តីទៅ មិត្តភក្តិ និង មនុស្សដ៏ទៃទៀត នៅ
គ្រប់ទីកន្លែង ដែលអ្នកទៅដល់។ ដូច្នេះ អ្នកត្រូវតែចេះជ្រើសរើសអាហារណា ដែលផ្តល់អត្ថ
ប្រយោជន៍ ដ៏សុខភាពមាត់ធ្មេញរបស់អ្នក។ ខាងក្រោមនេះ គឺជាប្រភេទអាហារ មួយចំនួន
ដែលជួយឱ្យធ្មេញសស្អាត ភ្លឺរលោង និង ធ្វើឱ្យធ្មេញរឹងមាំ មានសុខភាពល្អ។
១/ ទឹកដោះគោ៖ គឺជាប្រភេទនៃអាហារប្រចាំថ្ងៃ ដែលផ្តល់នូវសារធាតុកាល់ស្យូម ផួស្វាត
និងវីតាមីនD មានអត្ថផ្តល់ប្រយោជន៍ចំពោះរាងកាយ។ សារធាតុទាំងអស់នេះ គឺដើរតួយ៉ាង
សំខាន់ ក្នុងការការពារធ្មេញឱ្យមានសុខភាពល្អ រឹងមាំ សភ្លឺរលោង និងឆ្អឹងរឹងមំា លូតលាស់
ល្អ។ ដូច្នេះ អ្នកគួរជ្រើសរើសយក ទឹកដោះគោឆៅ ឬទឹកសណ្តែក ជាអាហារប្រចាំថ្ងៃ ដែល
អាចជួយជួសជុល និង ធ្វើឱធ្មេញសភ្លឺរលោង និង រឹងមាំ។
២/ ផ្លែប៉ម៖ គឺជាប្រភេទអាហារធម្មជាតិ ដែលមានប្រសិទ្ធិភាពបំផុត សំរាប់ការពារធ្មេញ
មិនឱ្យដង្កូវស៊ី និង ធ្វើឱ្យធ្មេញមានក្លិនល្អ ដោយសារតែ ក្នុងផ្លែប៉ម សម្បូរដោយសារធាតុរ៉ែ
និង វីតាមីនផ្សេងៗ ជាច្រើន។ សូមទទួលទាន ផ្លែប៉មមួយ បន្ទាប់ពី អ្នកទទួលទានអាហារ
ពេលល្ងាចរួច ដើម្បីសំអាត ផ្នែកខាងក្នុងធ្មេញរបស់អ្នក ឱ្យបានស្អាត តាមរយៈទទួលទាន
ផ្លែប៉ម ឬ ប្រភេទអាហារ ស្រួយខ្ញោកផ្សេងទៀត ដូចជា ផ្លែសារី ផ្លែត្របែក ដែលអាចជួយ
សំអាត ចំនីអាហារដែលប្រឡាក់ជាប់នឹងធ្មេញរបស់អ្នក៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច
-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-វិធី ពីរយ៉ាង ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស
-កំពូលអាហារ ពីរយ៉ាង ជួយសម្រកទម្ងន់ ឱ្យមានរាងស្អាត ឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)
ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies