CamNews

យល់ដឹង 

មហាសមុទ្រប្រៃបែបណា ?

ជាការពិតណាស់ នរណាក៏ដឹងដែរថាសមុទ្រវាប្រៃ ប៉ុន្ដែកម្រិតប្រៃពីកន្លែងមួយទៅកន្លែង
មួយមានភាពខុសគ្នា។នៅពេលយើងអាចដឹងបាននូវកម្រិតជាតិប្រៃរបស់វាហើយ ហើយ
នឹងមានភាពងាយស្រួលក្នុងការស្វែងយល់ពីអាថ៌កំបាំងនៃធម្មជាតិ ដូចជា បរិមាណទឹក
ភ្លៀងឬលំហូររបស់ទឹកសមុទ្រជាដើម។



ផែនទីកម្រិតជាតិប្រៃក្នុងសមុទ្រ

កាលពីខែមិថុនា NASA បានបាញ់បង្ហោះផ្កាយរណប់ ដែលមានឈ្មោះថា Aquarius/SAC-D ដែលហោះហើរជុំវិញផែនដីជាមួយនឹងឧបករណ៍ជំនាញរបស់វា។បច្ចុប្បន្ន ផ្កាយរណប់នេះ
បានបង្កើតផែនទីបង្ហាញពីកម្រិតជាតិប្រៃនៅទូទាំងពិភពលោក ។ ទិន្នន័យនេះបានជួយឱ្យ
ក្រុមអ្នកវិទ្យាសាស្រ្ដកំណត់ដឹងនូវលំហូរទឹកសាបនៅក្នុងមហាសមុទ្រ ហើយតាមរយៈនេះគេ
នឹងអាចព្យាករណ៍រូបមន្ដនៃអាកាសធាតុ។

នៅក្នុងផែនទី កន្លែងដែលមានពណ៌ក្រហមនឹងលឿង គឺជាកន្លែងដែលមានកម្រិតជាតិប្រៃ
ខ្ពស់ជាងគេ បន្ទាប់ពីនេះគឺពណ៌ខៀវនិងស្វាយ ចំណែកកន្លែងមានពណ៌ខ្មៅគឺជាកន្លែង
ដែលមិនទាន់ត្រូវបានប្រមូលទិន្នន័យ។ភាពខុសគ្នារវាងជាតិប្រៃនៅក្នុងមហាសមុទ្រ Pacific និងមហាសមុទ្រ Atlantic ត្រូវបានបង្ហាញថាមានភាពខុសគ្នាច្រើន ទន្ទឹមនឹងនោះក៏មានខ្សែ
ទឹកសាបដែលហូរពីទន្លេ Amazon ទៅកាន់សមុទ្រផងដែរ។ NASA បានឱ្យដឹងថា មានភាព
ខុសប្លែកពីគ្នាគួរឱ្យចាប់អារម្មណ៍រវាងកម្រិតជាតិប្រៃខ្ពស់នៅតំបន់សមុទ្រ Arabic ដែលមាន
ភាពរាំងស្ងួតនៅភាគខាងលិចដែលស្ថិតនៅឧបទ្វីបឥណ្ឌា បើធៀបនឹងឈូងសមុទ្រ Bengal។
ក្រុមអ្នកវិទ្យាសាស្រ្ដបានថ្លែងថា មូលហេតុនៃប្រការនេះគឺដោយសារតែការបែងចែករបស់
ទន្លេ Ganges និងខ្យល់រួមជាមួយភ្លៀងតាមរដូវក្នុងតំបន់អាស៊ីខាងកើត។

ផ្កាយរណប់ Aquarius/SAC-D ដំណើរការដោយឧបករណ៍ចំនួន ៣ ដែលមានមុខងារប្រមួល
និងបញ្ចេញរលកវិទ្យុ viba និងប្រមូលការប្រតិកម្មត្រលប់ពីផ្ទៃទឹក ហើយការកំណត់ដឹងនូវ
កម្រិតជាតិប្រៃក្នុងមហាសមុទ្រគឺដោយទៅតាមកម្រិតនៃការនាំអគិសនីរបស់ទឹក។យោង
តាម Daily Mail ក្នុងរយៈពេលកន្លង ក្រុមនាវាធ្លាប់បានវាស់វែងកម្រិតជាតិប្រៃរបស់សមុទ្រ
ប៉ុន្ដែពួកគេត្រូវចំណាយពេលច្រើន រីឯការប្រមូលទិន្នន័យក៏នៅមានកំណត់។ ផ្កាយរណប់
NASA នឹងធ្វើការវាស់វែងកម្រិតជាប្រៃជាប្រចាំខែដោយប្រើបច្ចេកវិទ្យាខ្ពស់ជាងច្រើនធៀប
នឹងវិធីសាស្រ្ដមុនៗ។

កម្រិតជាតិប្រៃក្នុងសមុទ្រ ត្រូវបានគេវាស់ដោយតួលេខជាក្រាមក្នុង១គីឡូក្រាមនៃទឹក
សមុទ្រ។វិធីវាស់មុនៗមានកម្រិតខុសការពិតពី៣២ដល់៣៧ភាគពាន់ ប៉ុន្ដែ NASA បានជឿថា
ពួកគេបានកែសម្រួលបញ្ហានេះ ហើយកម្រិតនៃការវាស់វែងខុសគឺមានត្រឹមតែ០,២ភាគពាន់
ប៉ុណ្ណោះ មានន័យថា អាចពិនិត្យមើលភាពខុសគ្នាចាប់ពី ១ miligam នៃអំបិលក្នុង៦លីត្រ
ទឹក៕
ដោយ​​​​​​ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail

Tags: earthoceansaltynasasatellite