CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងច័ន្ទទី០៣ខែតុលាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីជំនូញជួញដូរ មានសភាពមិនល្អ
ប្រសើរ។ ថៃ្ងនេះអាចមានរឿងច្រើនដោយសារតែមានការយល់ច្រលំ
គ្នាទៅវិញទៅមក រហូតដល់មានជំលោះ។
ឆ្លូវ
រាសីថ្ងៃនេះ ល្អជាមធ្យម សំរាប់លោកអ្នកដែលមានបំនងទៅលេងកំសាន្ត
នៅតាមទីឆ្ងាយនោះ ប្រាកដជាមានសុវត្ថិភាពល្អ
ខាល
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត មុខរបបរកស៊ីមានចំនូលច្រើន ចំនែកឯអតិថិជនវិញក៏មានអ្នកចំនូលថី្មផងដែរ។ ការងារដែលប្រកបក្នុងក្រុមហ៊ុន និងទទួលបានជោគជ័យ និងទទួលបានការកោតសសើរពីចៅហ្វាយនាយផងដែរ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងថៃ្ងនេះបើកមានបំនងបើកធើ្វជំនួញអី្វមួយ
ត្រូវផ្អាកទុកសិនព្រោះវាអាចធើ្វអោយលោកអ្នកជួបនឹងបញ្ហាលំបាកទៅ
ថ្ងៃមុខជាពិសេសរឿងក្ស័យធន់តែម្តង។
បញ្ហាស្នេហាវិញមានភាពរកំារកូសអាចឈានទៅរកការបែកបាក់។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង បញ្ហាសុខភាពបានចោទជាបញ្ហាធំសំរាប់
លោកអ្នក ដូច្នេះលោកអ្នកត្រូវប្រុងប្រយ័ត្នទៅលើចំនីអាហារព្រោះថា
វាជាបញ្ហាតែម្តង។ បញ្ហាលុយកាក់វិញ មិនត្រូវបណ្តាក់ទុនឡើយ។
ម្សាញ់
រាសីថៃ្ងនេះ ល្អជាមធ្យម សេចកី្តក្នុងក្រុមគ្រួសារមានសភាពសប្បាយរីករាយ
ការងាររកស៊ីវិញអាចមានបញ្ហាបន្ថិចបន្តួចប៉ុន្តែមិនមែនចោទជាបញ្ហាធំនោះ
ឡើយ។ ថៃ្ងនេះលោកអ្នកត្រូវមានគំនិតគិតអោយបានច្បាស់លាស់មុននិង
ធើ្វអី្វមួយ។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត សំរាប់ការងារជួញដូរហាក់បីដូចជាមានលទ្ធផល
ល្អទៅមុខ ថៃ្ងនេះលោកអ្នកអាចមានមនុស្សនំាលាភសការៈមកអោយលោកអ្នក
ចំនែកឯបញ្ហាស្នេហាវិញ មានភាពផ្អែមល្អែម។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាំង ថៃ្ងនេះចំនូលចូលតិច ប៉ុន្តែការចំនាយហាក់បីដូច
ជាត្រូវចំនាយច្រើន ជាហេតុធើ្វអោយលោកអ្នកខ្វះមុខ ខ្វះក្រោយ
ថៃ្ងនេះលោកអ្នកត្រូវ តែតំាងស្មារតីអោយបានរឹងមំាទើបអាចជំនះ
បញ្ហាទំាងនោះបាន។
វក
រាសីថៃ្ងនេះល្អជាបង្គួរ ការលក់ដូរមានចំនូលចូលច្រើនជាងថៃ្ងធម្មតា
ចំនែកឯការងារនៅក្នុងស្ថាប័នវិញ មានការជោគជ័យខ្ពស់។
ថ្ងៃនេះលាភបានមកពីមនុស្សស្រី។
រកា
រាសីថៃ្ងនេះល្អជាបង្គួរ ថៃ្ងនះបើលោកអ្នកមានគំរោងបើកអាជីវកម្មថី្ម លោកអ្នកប្រាកដជាទទួលបានចំនូលច្រើន។តែអី្វដែលលោកអ្នកគួរ
ប្រុងប្រយ័ត្ននោះគឺមនុស្សដែលមានមកពីទីឆ្ងាយព្រោះអាចបណ្តាល
អោយលោកអ្នកទទួលបានគ្រោះថា្នក់។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាងប្រសិនជាលោកអ្នកមានការសុំជំនួញ
ពីមនុស្សដែលត្រូវការលុយកាក់ សុំលោកអ្នកគូរតែបដិសេធ ព្រោះនេះគ្រាន់តែជាឧបាយកលតែប៉ុណ្ណោះ។ចំនែករឿងស្នេហា
វិញត្រូវចេះអត់អោនអោយគ្នាទើបល្អ។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតប្រសិនជាលោកអ្នកប្រកបរបប
ជាមន្រ្តីរាជការប្រាកដជាទទួលបានតំនែងធំនិងមានចំនូល
ចូលយ៉ាងច្រើនផងដែរ។ដូច្នេះលោកអ្នកត្រូវចេះចាប់ឱកាស
នេះអោយបានក្នុងថៃ្ងនេះ។