CamNews

ទូរស័ព្ទ 

ស្មាត​ហ្វូន​ Nexus 5 ពណ៌​លឿង របស់​ Google នឹង​បង្ហាញ​ខ្លួន ពេល​ខាង​មុខ

យោង​តាម​ទំព័រ​ Gsmarena ក្នុង​ពេល​ដ៏​ខ្លីខាង​មុខ​នេះ នឹង​មាន​វត្តមាន​ស្មាត​ហ្វូន​ Nexus 5 ពណ៌​
លឿង​ បើ​ទោះ​ជា​គេហ​ទំព័រ​ GSM មិន​បាន​ឧទ្ទេស​នាម​រូប​ភាព​ណា​មួយ ទាក់​ទិន​នឹង​ស្មាត​ហ្វូន​
Nexus 5 ពណ៌​លឿង​​។

ព័ត៌មាន​ផ្សេង​មួយ​ទៀត ដែល​ Gsmarena បាន​រំឭក​ដល់ នោះ​គឺ គេហ​ទំព័រ ​Android Police បាន​
បញ្ចេញ​រូប​ភាព​ស្ដី​អំពី​ Nexus 5 ពណ៌​លឿង​​​ ចំណែក​ទំព័រ​ Yahoo ក៏​បាន​និយាយ​ថា Nexus 5
ពណ៌​លឿង ត្រូវ​បាន​បញ្ជាក់​ដោយ​គេហ​ទំព័រ​​របស់​ Google ។ បច្ចុប្បន្ន Nexus 5 មាន​ ៣​ពណ៌
គឺ​ពណ៌​ក្រហម ពណ៌​ខ្មៅ និង​ពណ៌​ស។ នៅ​ពេល​ខាង​មុខ ប្រសិន​ពិត​ជា​មាន Nexus 5 ពណ៌​
លឿង​ពិត​មែន វា​ក៏​ជា​ប្រការ​ល្អ សម្រាប់​ការ​ជ្រើស​រើស​របស់​អតិថិ​ជន​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​លើ​នេះ នៅ​តែ​មិន​មែន​ជា​ព័ត៌មាន​ផ្លូវ​ការទាំង​ស្រុង​ ដែល​ចេញ​
ពី​ក្រុម​ហ៊ុន​ Google ​ប៉ុន្ដែ​ យើង​ទាំង​អស់​គ្នា​សង្ឃឹម​ថា Google នឹង​បញ្ចេញ​បន្ថែម​នូវ​កំណែ​នេះ​
ដោយ​សារ​ថា ពណ៌​លឿង គឺ​ជា​ពណ៌​ដែល​លេច​ធ្លោ ម៉ូដែល​បែប​យុវ​វ័យ​ ដូច្នេះ ប្រាកដ​ជា​មាន​
មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​។

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Gsmarena/Yahoo


Tags: Nexus 5 Google yellow