CamNews

ព័ត៌មានអន្តរជាតិ 

អ្នកគ្រប់គ្រងរបស់ Google ត្រូវគេរំលោភ សម្លាប់ និងដុត ពេលកំពុងរត់ហាត់ប្រាណ

នារីម្នាក់វ័យ ២៧ឆ្នាំ ធ្វើការឱ្យ Google សាខាក្រុងញូយ៉ក អាមេរិក ដែលបានបាត់ខ្លួន ពេល
កំពុងរត់ហាត់ប្រាណ នៅពេលរសៀល ត្រូវបានប្រទះឃើញត្រូវគេរំលោភ និងសម្លាប់ក្នុងព្រៃ។

អ្នកផ្ទះរបស់នាង Vanessa Marcotte បានរាយការណ៍ទៅនគរបាលក្រុង Worcester រដ្ឋ
Massachusetts អាមេរិក អំពីការបាត់ខ្លួនរបស់នាង នៅពេលនាងចេញទៅក្រៅដើម្បីហាត់
ប្រាណ នៅវេលាពីម៉ោង ១ ដល់ម៉ោង ៤ ល្ងាច តែមិនឃើញត្រឡប់មកផ្ទះ។



Marcotte គឺជាបុគ្គលិកម្នាក់ កំពុងធ្វើការនៅការិយាល័យ Google សាខាក្រុងញូវយ៉ក។ ហេតុ
ការណ៍បានកើតឡើង ក្នុងអំឡុងពេលនាងមកសួរសុខទូក្ខម្ដាយ នៅក្រុង Worcester។

សាកសពរបស់ Marcotte ក្រោយមកត្រូវបាននគរបាលរកឃើញ កាលពីវេលាម៉ោង ៨និង២០
នាទីយប់ ថ្ងៃអាទិត្យកន្លងទៅ។ កន្លែងកើតហេតុ មានចម្ងាយប្រហែល ៨០០ម៉ែត្រ ពីផ្ទះរបស់ម្ដាយ
នាង។

សមត្ថកិច្ចមិនទាន់ឱ្យដឹងអំពីមូលហេតុដែលនាំឱ្យនាង Marcotte ស្លាប់នោះទេ ប៉ុន្តែ ការធ្វើ
កោសលវិច័យលើសាកសពបង្ហាញថា នាងត្រូវបានគេសម្លាប់។ ប្រភពមួយបានបង្ហើបប្រាប់ទំព័រ
Fox25 ឱ្យដឹងថា ការស៊ើបអង្កេតដំបូងបង្ហាញថា Marcotte ត្រូវបានគេចាប់រំលោភ សម្លាប់
និងដុតដើម្បីបំបាត់ភ័ស្ដុតាង បណ្ដាលឱ្យដៃ និងជើងរបស់នាង មានស្នាមខ្លោច។

Vanessa Marcotte ថត​ជាមួយម្ដាយ

បច្ចុប្បន្ន នគរបាលកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមចំពោះករណីនេះ។ នគបាលក្រុង Worcester
ក៏បានព្រមានដល់ពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន រហូតដល់ជនដៃដល់ត្រូវបានចាប់ខ្លួន។

ប្រភពព័ត៌មានឱ្យដឹងថា នាង Marcotte បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Boston ហើយ
បានធ្វើការឱ្យ Google ជិតពីរឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងគណនី។ មុននឹងក្លាយជាបុគ្គលិក
របស់ Google នាងក៏ធ្លាប់បានធ្វើការផ្នែកទីផ្សារឱ្យក្រុមហ៊ុន Vistaprint ផងដែរ។

Google ដែលជាកន្លែងធ្វើការរបស់ Marcotte បានបញ្ចេញសេចក្ដីប្រកាសមួយ បន្ទាប់ពីបុគ្គលិក
របស់ខ្លួន បានបាត់បង់ជីវិត។


នៅកន្លែងកើត​ហេតុ

សេចក្ដីប្រកាសរបស់ Google បានសរសេរថា ៖ “Vanesssa Marcotte គឺជាបុគ្គលិកម្នាក់ដ៏គួរឱ្យ
ស្រឡាញ់ពេញចិត្តក្នុងក្រុមហ៊ុន Google ។ នាងធ្វើការនៅការិយាល័យក្នុងក្រុងញូវយ៉ក ក្នុងរយៈ
ពេលមួយឆ្នាំកន្លះកន្លងទៅ។ Marcotte ល្បីឈ្មោះជានារីដែលមានស្នាមញញឹមជាប់ជានិច្ច ហើយ
នាងក៏ជាបុគ្គលិកដែលស្រឡាញ់ការងារ និងស្រឡាញ់វិស័យកីឡា។ យើងខ្ញុំមានការរន្ធត់ និងទុក្ខ
ព្រួយ។ សូមចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារ និងមិត្តភ័ក្ដិរបស់នាង”។


ប្រែសម្រួល ៖ បុត្រា


Tags: Vanessa Marcotte រំលោភ សម្លាប់ Google