CamNews

រន្ទត់! ឧទ្ធម្ភាគចក្រធ្លាក់ ដល់ដីឆេះដូចគេដុត

 
នេប៉ាល់៖ បើតាមការអោយដឹងពីគេហទំព័រ ដេលីមែលកាលពីព្រឹកថ្ងៃទី ២៨ កញ្ញានេះថា
ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ចុះ ហើយឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្ដាលអោយ
មនុស្ស ១៩ នាក់បានបាត់បង់ជីវិត ដែលក្នុងនោះ ក៏មានជនជាតិអង់គ្លេស ៧នាក់ស្លាប់ផង
ដែរ។



ប្រភពខាងលើបានបន្ដថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់ឆេះ និងសម្លាប់មនុស្ស ១៩​នាក់នេះ គឺ
បានកើតឡើងក្នុងតំបន់ Everest ជិតទន្លេ Manohara ប៉ែកនិរតីនៃរដ្ឋ Katmandu ប្រទេសនេ
ប៉ាល់។


តាមការអោយដឹងពីអាជ្ងាធរតំបន់នោះបានអោយដឹងថា ការធ្លាក់ឧទ្ធម្ភាគចក្រនេះ គឺបណ្ដាល
អោយជនជាតិអង់គ្លេស ៧នាក់ ចិន​ ៥នាក់ នេប៉ាល់ ៣នាក់ និងអ្នកបើកបរ ៤ នាក់ផ្សេងទៀត
បានស្លាប់។ តាមប្រភពដដែលបានអោយដឹងថា គេនូវមិនទាន់ដឹងច្បាស់ពីមូលហេតុ នៃការ
ធ្លាក់ឧទ្ធម្ភាគចក្រនេះនៅឡើយទេ​ ខណៈដែលអាកាសធាតុនៅតំបន់នោះ មានសភាពស្រលះ
ល្អ។ 

 

ដោយ៖ នារី
ប្រភព៖ dailymail

 

 


Tags: news nepal plane burst