CamNews

កីឡាអន្តរជាតិ 

Arsenal ត្រៀមខ្លួនប្រយុទ្ធជាមួយ Athletic Bilbao សម្រាប់ Champions League

ព័ត៌មានកីឡា ៖ ក្លឹបកាំភ្លើងធំ Arsenal ប្រហែលជាប្រឈមមុខជាមួយនឹងតោកំណាច Athletic Bilbao របស់អេស្ប៉ាញ​នៅថ្ងៃសុក្រនេះ ​សម្រាប់ការប្រកួតមួយឈានទៅដល់រដូវកាលវគ្គ Champions League ។

Arsenal និងក្លាយទៅជាក្រុមក្នុងចំណោមក្រុមទាំង៥ ដែលបានឈានទៅដល់វគ្គនេះ ដែលក្រុម​នីមួយ​ៗ​សុទ្ធតែជាក្រុមជ័យជំនះកាប្រកួតក្នុងវគ្គជម្រុះទី៣។ ចំណែកឯ Athletic Bilbao វិញក៏​មាន​ប្រវត្ដិ​ធ្លាប់ផ្ដួល Manchester United  កាលពីប្រកួតក្នុងរដូវកាល Europa League ២០១១-២០១២។ក្រុមទាំងពីរនិងជួបគ្នាពីរដង គឺទី១ នៅថ្ងៃទី ១៩-២០ ហើយ ទី២ នៅថ្ងៃទី ២៦-២៧ ខែកក្ដដា។

ដោយប្រវត្ដិធ្លាប់ទទួលបានបង្ហាញខ្លួន Arsenal ធ្លាប់ធ្វើជាច្រើនដងមករួចហើយកាលពីរដូវកាល Champions League មុនៗ ហើយលើសពីនេះទៅទៀត ក្លឹបនេះធ្លាប់បានយកឈ្នះលើដៃគូរប្រកួត​របស់ទួគី គឺក្រុម Fenerbahce ៥-០ ក្នុងការប្រកួតចុងក្រោងបង្អស់។​​

ចំណែកឯ Legia Warsaw ដែលថ្មីៗ​ទើបបានផ្ដួល Celtic ក៏ត្រូវបានគេដាក់បញ្ចូលវគ្គជម្រុះ Champions League ​ដែរ។

 ប្រែសម្រួលដោយ៖  អឿ  អ៊ុយ
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Sport News Arsenal Athletic Bilbao Champions League