CamNews

ប្លែកៗ 

ត្រីយក្សប្រវែង ៣ ម៉ែត្រត្រូវគេស្ទូចបាន

Jonathan Spain បុរសជនជាតិអង់គ្លេសអាយុ ៣១ ឆ្នាំរូបនេះបានស្ទូចបានត្រីយក្សដែលមាន
ប្រវែង ៣.២ ម៉ែត្រ និងមានទម្ងន់ជាង ១០០ គីឡូក្រាម នៅពេលដែលគាត់អផ្សុកហើយបានទៅ
អង្គុយស្ទូចត្រីលេងអស់ជាង ១៥ ម៉ោងនៅទន្លេ Serge។


ដូចជាបានឃើញក្នុងរូបភាពខាងលើនោះស្រាប់ត្រីដែលបុរសម្នាក់នេះចាប់បានគឺមិនណយនោះ
ទេធំណាស់! ទន្លេ Serge នេះប្រហែលជាបណ្ដុំរបស់ត្រីធំៗហើយមើលទៅព្រោះកាលពីរដូវមុន
នារីម្នាក់ឈ្មោះ Alexa Turness បានចំណាយពេលប្រហែលជាង ៣០ នាទីក្នុងការទាញយកត្រី
ដែលស៊ីនុយសន្ទូចចេញពីទឹក ប៉ុន្តែពេលទាញចេញមកនោះមិននឹកស្មានដល់សោះថាវាជាត្រី
ធំមួយដែលមានប្រវែងជាង ៣ ម៉ែត្រ និងមានទម្ងន់ជាង ៩៧ គីឡូក្រាម៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: fish england huge