CamNews

តារា 

Lionel Messi ទទួលបាន ពានរង្វាន់បាល់មាស ជាលើកទី ៤

ខ្សែប្រយុទ្ធរបស់ Barcelona វ័យ ២៥ ឆ្នាំសញ្ជាតិអាហ្សង់ទីន Lionel Messi ជាថ្មីម្ដងទៀតបាន
ទទួលពានរង្វាន់បាល់មាសជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងឆ្នាំ ២០១២ ដែល
ពានរង្វាន់នេះបានប្រគល់ដោយ FIFA ផ្ទាល់ ក្នុងនោះគេបានស៊ុតបញ្ចូលទីបាន ៩១ គ្រាប់ក្នុង
កាប្រកួតចំនួន ៦៩។

សម្រាប់ Messi នេះគឺជាលើកទី ៤ ហើយដែលគេបានកាន់បាល់មាស ហើយក្នុងប្រវត្តិសាស្រ្ត
គឺមានតែ ​Zinedine Zidane កីឡាករសញ្ជាតិបារាំង និង Cristiano Ronaldo ទេដែលធ្លាប់បាន
កាន់ពានរង្វាន់នេះបាន ៣ ដងជាប់ៗគ្នា ប៉ុន្តែមកដល់ពេលនេះ Messi បានឡើងជាមនុស្សទី ១
ដែលបានកាន់បាល់មាស ៤ ដងជាប់គ្នា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Skysport

 


Tags: football sport