CamNews

ទូរស័ព្ទ 

iPhone 7 Plus នឹងមានឈ្មោះជាផ្លូវការថា iPhone Pro?

យោងតាមគេហទំព័រ MyDrivers បានឲ្យដឹងថា iPhone 7 Plus អាចនឹងត្រូវបានគេដាក់ឈ្មោះជា ផ្លូវការថា iPhone Pro ហាក់ដូចជាការខិតខំប្រឹងប្រែងរបស់ Apple ដោយគោលដៅចង់ផ្តាច់ផលិត ផលនេះ ជាមួយនឹង iPhone 7។ បើសិនជា Apple ពិតជាមានឈ្មោះហៅដូច្នេះមែននោះ ក៏មិនមាន អ្វីគួរឲ្យភ្ញាក់ផ្អើលដែរ ព្រោះ Apple មានវត្តមាន MacBook Pro និង iPad Pro នៅលើទីផ្សាររួចមក ហើយ ហើយពេលនេះបន្ថែម iPhone មួយទៀត។

ប្រភពព័ត៌មានបានបន្ថែមថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាក្រោយ តែមួយប៉ុណ្ណោះ ពោលគឺមិន មែនមានពីរដូចបណ្តាព័ត៌មានចចាមអារ៉ាមកាលពីមុននោះទេ។ iPhone Pro ត្រូវបានគេចចាម អារ៉ាមថា នឹងមានរន្ធដោតកាសប្រភេទ 3,5mm លុបបំបាត់នូវខ្សែវណ្ឌអង់តែន នៅផ្ទៃខាងក្រោយ និងមានសមត្ថភាពការពារជម្រាបទឹកបានផងដែរ។

ពាក់ព័ន្ធនឹងការដាក់ឈ្មោះនេះផងដែរ មុន នេះប៉ុន្មានថ្ងៃ យើងក៏បានឮគេនិយាយថា iPad Air 3 អាចនឹងត្រូវបានគេហៅឈ្មោះថា iPad Pro ម៉ូដែលបង្រួមតូចរបស់ iPad Pro 12.9" ចំណែក iPhone 5se នឹងត្រូវបានគេហៅឈ្មោះថា iPhone se វិញ៕

- អានអត្ថបទ៖ Samsung ដាក់ក្តីសង្ឃឹមយ៉ាងច្រើនទៅលើ Galaxy S7/S7 Edge រំពឹងលក់បាន ១៧,២ លានគ្រឿង ក្នុងរយៈពេល ៣ខែដំបូង
- អានអត្ថបទ៖ លេចចេញរូបជាក់ស្តែង ដំបូងគេរបស់ iPhone SE ជាមួយនឹងកាមេរ៉ា 12MP

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ MyDrivers, Tinhte


Tags: iPhone 7 Plus iPhone Pro Smartphone Apple Hightech