CamNews

ទូរស័ព្ទ 

លេចចេញរូបជាក់ស្តែង ដំបូងគេរបស់ iPhone SE ជាមួយនឹងកាមេរ៉ា 12MP

កាលពីពេលថ្មីៗកន្លងទៅនេះ គេហទំព័រ Phonearena បានពាំនាំប្រភពព័ត៌មានពីគេហទំព័រមួយ របស់បារាំង ដោយបានបង្ហើបឲ្យឃើញពីរូបភាពមួយចំនួន ត្រូវបានគេចាត់ទុកជា រូបភាពផ្ទៃខាងមុខ របស់ iPhone SE។


ថ្មីៗនេះមានរបាយការណ៍មួយបានកំណត់បញ្ជាក់ថា iPhone 4 inch ថ្មីរបស់ Apple នឹងត្រូវបានគេ ដាក់ឈ្មោះហៅថា iPhone SE។ នេះគឺជា iPhone ដំបូងគេក្នុងប្រវត្តិសាស្រ្តរបស់ Apple ដែលមិន មានប្រើប្រាស់ លេខ នៅក្នុងឈ្មោះហៅ (ដូចនឹង iPhone 4, iPhone 5, 5s…)។ បើទោះបីជាទំហំ អេក្រង់វាតូច ប៉ុន្តែបើតាមការរំពឹងទុក លក្ខណៈសម្បត្តិរបស់ iPhone SE នឹងមិនចាញ់គ្នាឡើយ បើ ប្រៀបទៅនឹង iPhone 6s។

បើតាមរូបភាពដែលគេហទំព័របារាំង បានបង្ហើបឲ្យដឹង នេះអាចជាគំរូសម្រាប់ធ្វើពិសោធរបស់ iPhone SE។ ស្មាតហ្វូននេះ ត្រូវបានគេឲ្យដឹងថា នឹងមិនមានបំពាក់នូវបច្ចេកវិទ្យាស្គាល់កម្លាំង សង្កត់ 3D Touch នោះទេ។ ជំនួសមកវិញ វាមានបំពាក់នូវ Feature Live Photos ដែលនឹងជួយឲ្យ អ្នកប្រើប្រាស់អាចមើលវីដេអូបានរយះពេល ៣វិនាទីពីរូបភាពថ្មីបំផុត ដែលពួកគេបានថតរួច។

លោក Ming-Chi Kuo អ្នកជំនាញវិភាគស្តីពីបណ្តាផលិតផលរបស់ Apple បានប៉ាន់ប្រមាណថា iPhone SE នឹងបំពាក់នូវកាមេរ៉ាក្រោយទំហំ 12 MP។

លោក Kuo បានឲ្យដឹងបន្ថែមថា iPhone SE នឹងមានតម្លៃចាប់ពី ប្រហែល ៤០០ដុល្លារ ដល់ ៦០០ ដុល្លារ និងបញ្ចេញលក់មានពីម៉ូដែលគឺ ម៉ូដែលមានអង្គផ្ទុកទិន្នន័យទំហំ 16 GB និងមួយម៉ូដែល ទៀតមានទំហំ 64 GB។ ក្រៅពីនេះ iPhone SE នឹងបំពាក់នូវថាមពលថ្មទំហំ 1642mAh, តំណភ្ជាប់ Bluetooth 4.2 និង Wi-Fi 802.11ac៕

- អានអត្ថបទ៖ Apple នឹងបញ្ចេញ iPad Pro ទំហំ 9,7 inch មិនមែន iPad Air 3 នោះទេ,​ បង្ហាញខ្លួន ពាក់កណ្តាលខែមីនា
- អានអត្ថបទ៖ Huawei ប្រកាសថា នឹងឈរលើលំដាប់កំពូលលើគេ នៅរយះពេល ៥ឆ្នាំទៅមុខ ទៀត

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, VR



Tags: iPhone SE Smartphone Apple Hightech