អង់គ្លេស៖ ទីបំផុតក្លឹបកាំភ្លើងធំ Arsenal មិនអាចទៅរួច ជាមួយនឹង ក្លឹបបិសាចក្រហម
Manchester Utd ឡើងដោយចាញ់ ក្រុមបិសាចក្រហម ដោយលទ្ធផល ១ទល់នឹង០ ក្នុង
ក្របខណ្ឌ Premier League នៅពហុកីឡដ្ឋាន Old Traford កាលពីរាត្រីថ្ងៃទី ១០ ខែ វិច្ឆិកា
នេះ វេលាម៉ោង ១១ និង ១០ នាទី ។ អតីតខ្សែប្រយុទ្ធ មុតស្រួចរបស់ Arsenal កីឡាករ
Robin van Persie ជាអ្នកជួយឲ្យ បិសាចក្រហម បាន៣ពិន្ទុបន្ថែម។
ជើងខ្លាំងកាំភ្លើងធំ ដែលឈរលើ លំដាប់តារាងលេខ ១ ក្នុងចំណោម ១១ ប្រកួតមាន ២៥
ពិន្ទុ និង បិសាចក្រហមលេខរៀងទី ៥ ក្នុងចំណោម ១១ ប្រកួត មាន ២០ ពិន្ទុ បន្ទាប់ពីបាន
បំបាក់ កាំភ្លើងធំ ដោយលទ្ធផល ១-០ ។
សម្រាប់គ្រាប់បាល់ ដែលធ្វើឲ្យបិសាចក្រហម ឈ្នះក្លឹបកំពូលតារាង កាំភ្លើងធំ គឺនៅពេល
ដែល កីឡាករខ្លាចាស់ Wayne Rooney បានស៊ុតចេញពីជ្រុង ហើយកីឡាករ Robin van
Persie បានរត់ទៅតែតបំប៉ោងសំណាញ់ របស់កាំភ្លើងធំបានសម្រេច នៅនាទី ២៧ ខណៈ
ដែលតង់ទី២ មិនអាចធ្វើអ្វិ ទៅកាំភ្លើងធំ បានសម្រេចនោះ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល